ជំនួបសំណេះសំណាល៖ ជំនឿជឿជាក់តាមបក្សជានិច្ច

(VOV)_ជំនួនសំណេះសំណាល Online ត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ មករា
 ​នៅ​ទី​ក្រុងហាណូយ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥នៃទិវាបង្កើត​បក្ស​កម្មុយនីស្តវៀតណាម (ថ្ងៃទី៣ កុម្ភះ) ។ ដំណាងចូលរួមទាំងឡាយ​បានអះអាងជា
ថ្មីម្តង​ទៀត ថា៖ការដឹកនាំរបស់បក្ស ជាកត្តាដែលសម្រេចកំណត់​ជ័យជំនះ​ទាំង
ឡាយរបស់បដិវត្តន៍វៀតណាម។

ជំនួបសំណេះសំណាល៖ ជំនឿជឿជាក់តាមបក្សជានិច្ច - ảnh 1
ជំនួបសំណេះសំណាល៖ ជំនឿជឿជាក់តាមបក្សជានិច្ច

          ថ្លែងមតិនៅទីនេះ សាស្ត្រចារ្យ Hoang Chi Bao សមាជិកក្រុមប្រឹក្សារ​ទ្រឹស្តីមជ្ឈឹម
 បានចាត់ទុកថា៖សក្ដានុភាពរបស់វៀតណាម នៅលើឆាកអន្តរជាតិ បានដូចនាសព្វ
ថ្ងៃ គឺដោយសារការដឹកនាំត្រឹមត្រូវរបស់បក្សកម្មុយនីស្តវៀត​ណាម។ សាស្ត្រចារ្យ 
Hoang Chi Bao ក៏បានចាត់ទុកថា៖ លោកប្រធាន​ហូជីមិញ​ជានិច្ចកាលសង្កត់ធ្ងន់ទៅ
លើការថែទាំ ហាត់ពត់លត់ដុំសិលធម៌ ធ្វើអោយបក្ស​ស្អាត ​រឹងមាំ ពី១ថ្ងៃទៅ១ថ្ងៃ៖

          “ លោកប្រធានហូជីមិញយកចិត្តទុកដាក់ជាពិសេសដល់ការងារ​ការិ​យា​ល័យ
និយម អំពើពុករលួយ …លៗ។ ចំពោះបក្ស បដិវត្តន៍កាន់អំណាច គ្រោះ​បំផុតគឺគ្រោះ
ឃ្លាត​ឆ្ងាយពីប្រជាជន ស្ថានភាពជាក់ស្ដែង និងនាំចេញបណ្ដា​សេចក្ដីសម្រេចចិត្ត 
គោលនយោបាយមិនសមហេតុសមផលចំពោះប្រជាជន។ ​ដូច្នេះដើម្បីរក្សារបានទំ
នុកទុកចិត្តរបស់ប្រជាជន គឺត្រូវកសាងបក្សត្រូវអោយបានស្អាត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ