ជប៉ុនផ្អាកការរៀបចំឡើងវិញនូវមូលដ្ឋានសឹករបស់អាមេរិកនៅខេត្ត Okinawa


ជប៉ុនផ្អាកការរៀបចំឡើងវិញនូវមូលដ្ឋានសឹករបស់អាមេរិកនៅខេត្ត Okinawa - ảnh 1
ជប៉ុនផ្អាកការរៀបចំឡើងវិញនូវមូលដ្ឋានសឹករបស់អាមេរិកនៅខេត្ត Okinawa (Image: VNA)

(VOVworld) – នាថ្ងៃទី ៤ សីហា ជប៉ុនបានប្រកាសផ្អាកការរៀបចំឡើងវិញ
មូលដ្ឋានសឹករបស់អាមេរិកនៅខេត្ត Okinawa (ភាគខាងត្បូងជប៉ុន) ក្នុងរយៈ
​ពេល១ខែដែលចាប់ពីថ្ងៃទី ៣ សីហា​ សំដៅបន្ធូស្រាលភាពតានតឹងជាមួយ
មជ្ឈដ្ឋានសមត្ថកិច្ចតំបន់។ ប្រធានខុទ្ទកាល័យគណៈរដ្ឋម​ន្ត្រីជប៉ុន លោក
Yoshihide Suga បានឲ្យដឹងថា៖ ក្នុងរយៈពេលពីឥឡូវនេះដល់ថ្ងៃទី ៩ កញ្ញា
រដ្ឋអំណាចមជ្ឈឹម នឹងរៀបចំការពិគ្រោះយោបល់ស៊ីជម្រៅជាមួយសមត្ថកិច្ច
ខេត្ត Okinawa សំដៅ ដោះស្រាយការខ្វែងគំនិតជុំវិញផែនការរៀបចំឡើងវិញ
មូលដ្ឋានសឹក Futenma នៃកងកំលាំងថ្មើរជើងអាមេរិកនៅខេត្ត។ ផែនការនេះ
គឺជាផ្នែកសំខាន់មួយក្នុងកិច្ច ព្រមព្រៀងសន្តិសុខរវាងជប៉ុននិងអាមេរិក។
ប៉ុន្តែ ផែនការនេះប្រឈមមុខនឹងការ ប្រឆាំងយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋ
ក្នុងខេត្ត Okinawa៕

ប្រតិកម្មទៅវិញ

ផ្សេងៗ