ជំរុញខ្លាំងការស្វែងរកទាហានអាមេរិកដែលត្រូវបាត់ខ្លួនក្នុងសង្គ្រាមនៅវៀតណាម

ជំរុញខ្លាំងការស្វែងរកទាហានអាមេរិកដែលត្រូវបាត់ខ្លួនក្នុងសង្គ្រាមនៅវៀតណាម - ảnh 1

(VOVworld) - នាថ្ងៃទី៥ កុម្ភៈ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តី ក្រសួង
ការពារប្រទេសវៀតណាម បានទទួលជួបសន្ទនាជាមួយលោកស្រី Ann Mills
Griffiths ប្រធានសម្ព័ន្ធគ្រួសារស្វែងរកទាហានអាមេរិកត្រូវបាត់ខ្លួនក្នុងសង្គ្រាម
នៅវៀតណាម។នៅជំនួបនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់
ថា ក្នុងបណ្ដា ឆ្នាំកន្លងទៅ វៀតណាមនិងអាមេរិកបានសកម្មសហការ ខំប្រឹង
ប្រែងក្នុងការ ស្វែងរកទាហានអាមេរិកត្រូវបាត់ខ្លួនក្នុងសង្គ្រាមនៅវៀតណាម។
អិដ្ឋធាតុរបស់ ទាហានអាមេរិករាប់រយនាក់ ត្រូវបានប្រគល់សំរាប់ភាគីអាមេរិក
ធ្វើមាតុភូមិនិវត្តន៍។ លោកស្រី Ann Mills Griffiths បានវាយតំលៃខ្ពស់ចំពោះរាល់
លទ្ធផលដែល ភាគីទាំង២ទទួលបានក្នុងការងារនេះព្រមទាំងថ្លែងអំណរគុណ
យ៉ាងស្មោះសរចំពោះវៀតណាមអំពី កិច្ចសហប្រតិបតិ្តការក្នុងអំឡុងបណ្ដា
ឆ្នាំកន្លងទៅ រួមចំណែកជំរុញ ទំនាក់ទំនងការទូតរវាងប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ