ដំណើរការតែងតាំងគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីលោក D. Trump ត្រូវយឺតយ៉ាវ

ដំណើរការតែងតាំងគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីលោក D. Trump ត្រូវយឺតយ៉ាវ - ảnh 1
ប្រធានាធិបតីលោក Donald Trump និងរដ្ឋមន្រ្តីសន្តិសុខផ្ទៃក្នុងលោក John Kelly
(រូបថត៖AFP/TTXVN)

(VOVworld) - បើទោះបីជាប្រធានាធិបតីអាមេរិកលោក Donald Trump បាន
អញ្ជើញធ្វើសច្ចាប្រណិធានក្នុងរយៈពេល២សប្ដាហ៍កន្លងមកក្ដី ប៉ុន្តែលោកមិនទាន់
សម្រេចការតែងតាំងគណៈរដ្ឋមន្រ្តីរបស់ខ្លួននៅឡើយ ដោយសារជួបប្រទះជាមួយ
នឹងការប្រឆាំងជំទាស់ពីសមាជិកសភានៃគណៈបក្សប្រជាធិបតេយ្យ។
រហូតមកដល់ពេលនេះ មានត្រឹមតំណែងចំនួន៤ក្នុងចំណោមតំណែងសំខាន់
ទាំង១៥ក្រោមអំណាចប្រធានាធិបតីលោក Trump នោះគឺត្រូវបានអនុម័ត រួមមានរដ្ឋ
មន្រ្តីការបរទេសលោក​Rex Tillerson រដ្ឋមន្រ្តីការពារជាតិលោក James Mattis រដ្ឋមន្រ្តី
គមនាគមន៍លោកស្រី Elaine Chao និងរដ្ឋមន្រ្តីសន្តិសុខផ្ទៃក្នុងលោក John Kelly។
ភាគច្រើនក្នុងចំណោមបេក្ខជនពោលខាងលើសុទ្ធតែជួបប្រទះជាមួយនឹងការ
ប្រឆាំងជំទាស់ពីសមាជិកសភានៃគណៈបក្សប្រជាធិបតេយ្យ។
មូលហេតុមួយក្នុងចំណោមមូលហេតុដែលត្រូវបាននាំចេញដោយក្រុមសមា
ជិកសភានៃគណៈបក្សប្រជាធិបតេយ្យនោះគឺគេមិនវាយតំលៃខ្ពស់ចំពោះបេក្ខជន
 នានារបស់លោក Trump ដែលភាគច្រើនក្នុងនោះគឺចាប់ផ្ដើមអាជីពពីវិស័យ
អាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ