ទឹកប្រាក់ជាង៨០,៨លានដុល្លាអាមេរិកសម្រាប់គាំទ្រនិងចុះបញ្ជីគាំទ្រការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 នៅវៀតណាម

(VOVWORLD) - នាថ្ងៃទី២៨ មេសា នៅរដ្ឋធានីហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានទទួលការ គាំទ្រពីស្ថានទូតថៃប្រចាំវៀតណាមនូវទឹកប្រាក់និងសម្ភារៈក្នុងតម្លៃ១,៧ពាន់ លានដុង (ជាង៧២ពាន់ដុល្លាអាមេរិក)។
ទឹកប្រាក់ជាង៨០,៨លានដុល្លាអាមេរិកសម្រាប់គាំទ្រនិងចុះបញ្ជីគាំទ្រការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 នៅវៀតណាម - ảnh 1 គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទទួលជំនួយឧបត្ថម្ភគាំទ្រការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 ពីស្ថានទូតថៃ (រូបថត៖ dangcongsan.vn)

ការគាំទ្រនេះត្រូវបានរៃអង្គាសពី ក្រុមបេសកកម្មថៃប្រចាំវៀតណាម ក្លឹបធុរជនថៃ (តំបន់ភាគខាងជើង) អង្គ ភាពអាជីវកម្មថៃនិងសហគមន៍នៅវៀតណាម។ ថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់លោកឯកអគ្គរដ្ឋទូតនិងអង្គភាពអាជីវកម្មថៃនៅវៀតណាម លោក Tran Thanh Man បានអបអរ សាទរជោគជ័យដំបូងនានារបស់ប្រទេសថៃក្នុងការងារបង្ការទប់ស្កាត់ជំងឺ ឆ្លង Covid-19 ដែលបានរួមដៃជាមួយប្រទេសអាស៊ានដទៃ រុញថយក្រោយ ជំងឺឆ្លង ស្ដារសកម្មភាពផលិតកម្មអាជីវកម្មនិងពាណិជ្ជកម្មឡើងវិញរវាង ប្រទេសនានាក្នុងតំបន់។

គួរបញ្ជាក់ថា ក្រោយរយៈពេល៤០ថ្ងៃដែលគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមបំផុសចលនា “ប្រជាជនទាំងមូលចូលរួមគាំទ្រ ការងារបង្ការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19” មក បណ្ដាស្ថាប័ន អង្គភាព អង្គការ អង្គភាពអាជីវកម្ម បុគ្គល និងអាណិកជនយ៉ាងច្រើនកុះករបានគាំទ្រ ចុះបញ្ជីគាំទ្រជាទឹកប្រាក់និងសម្ភារៈក្នុងតម្លៃឡើងដល់ទៅ១៩០០ពាន់លានដុង (ជាង៨០,៨លានដុល្លាអាមេរិក)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ