ទីក្រុងហូជីមិញទទួលជួបអភិបាលក្រុងប៊ែកឡាំង

ទីក្រុងហូជីមិញទទួលជួបអភិបាលក្រុងប៊ែកឡាំង - ảnh 1
អភិបាលក្រុងប៊ែកឡាំង លោក Klaus Wowereit (Image:Internet)

(VOVworld) - នាថ្ងៃទី៣០ តុលា​ លោក Lê Hoang Quân ប្រធានគណៈកម្មាធិការ
ប្រជាជនទីក្រុងហូជីមិញ បានទទួលជួបលោក Klaus Wowereit អភិបាលក្រុង
ប៊ែកឡាំងនៃសាធារណៈរដ្ឋសម្ព័ន្ធអាល្លឺម៉ង់ដែលកំពុងមកបំពេញទស្សនៈកិច្ច
ការងារនៅវៀតណាម។នៅជំនួបសន្ទនានេះ លោក Lê Hoang Quân បានជឿជាក់
ថា​ លទ្ធផលល្អប្រសើនៃដំណើរទស្សនៈកិច្ចលើកនេះនឹងរួមចំណែកជំរុញ
ទំនាក់ទំនងរវាងវៀតណាមនិងអាល្លឺម៉ង ក៍ដូចជារវាងទីក្រុងហូជីមិញនិង
ប៊ែកឡាំងបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត។លោក Lê Hoang Quân មាន​គោលបំណងថា ទីក្រុងទាំង២អាចបង្កើតទំនាក់ទំនងកិច្ចសហប្រតិបតិ្តការក្នុង
បណ្ដាវិស័យ ជាពិសេសក្នុងការដោះស្រាយបញ្ហានានាកើតឡើងដែលបណ្ដា
ទីក្រុងធំៗជួបប្រទះ។លោក Klaus Wowereit បានសម្ដែងក្ដីសប្បាយរីករាយនៅ
ពេលដែលគំរោងការរបស់អាល្លឺម៉ង់នៅទីក្រុងហូជីមិញ បានដំណើរការយ៉ាង
ល្អប្រសើ ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលក្នុងនោះមានផ្លូវអគ្គិសនី
នៅក្រោមដីលេខ២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ