ទីក្រុងហាណូយបង្កើនកិច្ចសហប្រតិបត្តិការគ្រប់គ្រងទឹកនិងទីក្រុងជាមួយ Amsterdam(ហូឡង់)

ទីក្រុងហាណូយបង្កើនកិច្ចសហប្រតិបត្តិការគ្រប់គ្រងទឹកនិងទីក្រុងជាមួយ Amsterdam(ហូឡង់) - ảnh 1
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតហូឡង់ លោកស្រី Nienke Trooster


(VOVworld)-នាថ្ងៃទី២៤មិនា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ
លោក Nguyen Duc Chung បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតហូឡង់ លោក
ស្រីNienke Trooster ។ នៅក្នុងជំនួបនេះ លោក Nguyen Duc Chung បានវាយតម្លៃ
ខ្ពស់ ចំពោះការជួយឧបត្ថម្ភរបស់ហូឡង់ចំពោះការអភិវឌ្ឍន៍របស់ទីក្រុងហាណូយ ព្រមទាំងជូនដំណឹងនូវផែនការអភិវឌ្ឍន៍ដំណាក់កាល២០១៦-២០២០របស់ទី
ក្រុងហាណូយ ដែលនៅមានសក្តានុភាពជាច្រើនសម្រាប់ទីក្រុង Amsterdam មក
ធ្វើអាជីវកម្ម។ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរអាចពង្រីកទ្រង់ទ្រាយនិង លើកកំ
ពស់នូវគំរោងការស្តីពីបរិស្ថាន ដោះស្រាយទឹកសំណល់និងកែលំអរ បរិយាកាស
ទីក្រុង។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតហូឡង់បានអះអាងថា លោកស្រីនឹងធ្វើជាស្ពានតភ្ជាប់
ដ៏សកម្មមួយ សម្រាប់ការអនុវត្តជាក់ស្តែងនូវសក្តានុភាពសហប្រតិបត្តិការដែល ភាគីទាំងពីរបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ