ទំនាក់ទំនងរវាងកងទ័ពវៀតណាមជាមួយឥណ្ឌាកំពុងមានការរីកចំរើនយ៉ាងល្អប្រសើរ

(VOVWORLD) -ទំនាក់ទំនងរវាងកងទ័ពវៀត ណាមជាមួយឥណ្ឌាកំពុងមានការរីកចំរើនយ៉ាងល្អប្រ សើរ។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅក្នុង ជំនួបជាមួយលោក Sunil Lanba ប្រធានគណៈកម្មាធិការសេនាធិការនិងជាមេបញ្ជា ការកងទ័ពជើងទឹកឥណ្ឌានាថ្ងៃទី៤តុលា។ 
ទំនាក់ទំនងរវាងកងទ័ពវៀតណាមជាមួយឥណ្ឌាកំពុងមានការរីកចំរើនយ៉ាងល្អប្រសើរ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Sunil Lanba ប្រធានគណៈកម្មាធិការសេនាធិការនិងជាមេបញ្ជា ការកងទ័ពជើងទឹកឥណ្ឌា 

នៅទីនេះ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមគាំទ្រគោលនយោបាយ “បង្កើនសកម្មភាពទៅទិសខាង កើត” របស់រដ្ឋា ភិបាលឥណ្ឌា។ ក្នុងនាមជាសមាជិកសកម្មមួយរបស់អាស៊ាននិងជា មិត្តជិតស្និទ្ធរបស់ឥណ្ឌា វៀតណាមនឹងបន្តរួមចំណែកជម្រុញនិងបង្កើនទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌា។ លោកនាយករដ្ឋមន្ត្រីក៏មានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការនិងការជួយឧបត្ថម្ភរបស់ឥណ្ឌាសម្រាប់វៀតណាមលើ វិស័យការពារជាតិនិងអបអរសាទរនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា។ នាយក រដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងថា នាពេលខាងមុខ នឹងមានវិនិ យោគិនឥណ្ឌាជាច្រើនមក វៀតណាមវិនិយោគអាជីវកម្ម។

        រីឯខ្លួនវិញ លោក Sunil Lanba បានសង្កត់ធ្ងន់ថា ឥណ្ឌាជានិច្ចកាលគោរពនូវ ទំនាក់ទំនងមិត្តភាពជាមួយវៀតណាមនិងចាត់ទុកវៀតណាមជាមិត្តធំបំផុតក្នុង អាស៊ានដែរ។ ឥណ្ឌានឹងបន្តជម្រុញថែមទៀតកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយវៀតណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ