ធានាលក្ខខណ្ឌ​សិក្សាសម្រាប់សិស្សានុសិស្សនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃ​ភ្នំ

(VOVWORLD) - កាលពីថ្ងៃទី ២០ ខែធ្នូ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទើបបានចុះហត្ថលេខាលើសារទូរលេខ 1385 ស្តីពីការពង្រឹង និងធានាលក្ខណ្ឌនៃការហូបចុក  ស្នាក់នៅ និងការសិក្សារៀនសូត្រសម្រាប់កុមារមត្តេយ្យសិក្សា អន្តេវាសិកនិងអឌ្ឍអន្តេវាសិក សម្រាប់ស្សានុសិស្សនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។
ធានាលក្ខខណ្ឌ​សិក្សាសម្រាប់សិស្សានុសិស្សនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃ​ភ្នំ - ảnh 1ធានាការអនុវត្តនូវគោលដៅ “១០០% សាលារៀន និងថ្នាក់រៀននៅឃុំនិងភូមិដែលមានស្ថានភាពលំបាកខ្លាំង ត្រូវបានសាងសង់ឡើងយ៉ាងរឹងមាំ”។ រូបថត៖ chinhphu.vn

លោកនាយករដ្ឋមន្ត្រីបានស្នើ៖ ក្រសួង ផ្នែក និងមូលដ្ឋានត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ញត្តិរបស់រដ្ឋាភិបាលស្តីពីគោលនយោបាយគាំទ្រសិស្សានុសិស្ស និងសាលារៀននៅតាមឃុំ និងភូមិដែលមានការលំបាកខ្លាំង និងគោលនយោបាយអភិវឌ្ឍន៍ការអប់រំមត្តេយ្យសិក្សា; ក៏ដូចជាភារកិច្ច និងដំណោះស្រាយក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ដំណាក់កាល ២០២១ - ២០៣០ និងកម្មវិធីឧបត្ថម្ភមួយចំនួនទៀត។

ក្រសួងអប់រំនិងបណ្តុះបណ្តាល បានដឹកនាំ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការប្រជាជនខេត្តនិងក្រុងចំណុះមជ្ឈិម ដើម្បីដឹកនាំ និងពិនិត្យការរៀបចំ នងការអនុវត្តអាហារសម្រាប់កុមារមត្តេយ្យសិក្សា និងសិស្សានុសិស្សអន្តេវាសិកនិងអឌ្ឍអន្តេវាសិក សិស្សនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ ក៏ដូចជាការអនុវត្តគោលនយោបាយផ្សេងទៀតសម្រាប់កុមារមត្តេយ្យសិក្សា និងសិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំក្រោមការគ្រប់គ្រងរបស់ខ្លួន។

ពង្រឹងការដឹកនាំ ការគ្រប់គ្រង និងត្រួតពិនិត្យការអនុវត្តគោលនយោបាយស្តីពីការអប់រំជនជាតិភាគតិច; បង្កើតបរិយាកាសអប់រំប្រកបដោយសុវត្ថិភាព សុខភាព និងមិត្តភាពយ៉ាងសកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ