នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ

(VOVWORLD) -នាព្រឹកថ្ងៃទី៣០ឧសភា នៅទីក្រុង New York នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan  Phuc បានជួបសន្ទនាជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres។ នៅទីនេះ នាយករដ្ឋមន្ត្រី បានអះអាងថា៖វៀតណាមបាននិងកំពុងរួមវិភាគទានយ៉ាងសកម្មក្នុងកិច្ចការរួមរបស់អង្គការសហប្រជាជាតិ។ ពិភាក្សាអំពីស្ថានភាពអន្តរជាតិនិងតំបន់
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ 

នាព្រឹកថ្ងៃទី៣០ឧសភា នៅទីក្រុង New York នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan  Phuc បានជួបសន្ទនាជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres។ នៅទីនេះ នាយករដ្ឋមន្ត្រី បានអះអាងថា៖វៀតណាមបាននិងកំពុងរួមវិភាគទានយ៉ាងសកម្មក្នុងកិច្ចការរួមរបស់អង្គការសហប្រជាជាតិ។ ពិភាក្សាអំពីស្ថានភាពអន្តរជាតិនិងតំបន់ នាយករដ្ឋមន្ត្រីបានជូនដំណឹងអោយអគ្គលេខាធិការអំពី បំរ៉ែ បំរួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ហើយស្នើអោយអគ្គលេខាធិការគាំទ្រ និងជំរុញការដោះស្រាយជំលោះនៅសមុទ្រខាងកើត ដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ សម្រេចយ៉ាងឆាប់ៗក្រមប្រតិបត្តិនៅសមុទ្រខាងកើត(COC)។

រីឯ  អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ច សង្គម ដែលវៀតណាមទទួលបានក្នុងរយៈពេលកន្លងទៅ ពិសេសគឺគ្នុងការអនុវត្តគោលដៅសហស្សវត្សរ៍ ហើយមានគោលបំណងថាវៀតណាមទទួលបានជោគជ័យក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ចីរភាព។

នាថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានអញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាវៀតណាមចូលរួមអង្គការសហប្រជាជាតិ ដោយមានការធ្វើជាកាក្សិលសាក្សីរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres  ប្រធានក្រុមប្រឹក្សាអង្គការសហប្រជាជាតិលោក Peter Thompson មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ និងបណ្ដាឯកអគ្គរដ្ឋទូត ប្រធានតំណាងគណៈប្រតិភូប្រទេសផ្សេងៗ។ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖

“ កំណាត់ផ្លូវ ៤០ឆ្នាំកន្លងទៅ យើងខ្ញុំសប្បាយរីករាយណាស់ ចំពោះការអភិវឌ្ឍន៍ល្អប្រសើរ នៃទំនាក់ទំនង វៀតណាម-អង្គការសហប្រជាជាតិ។ ប្រជាជនវៀតណាមចងចាំជានិច្ចចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្លា និងប្រកៀកស្មាជានិច្ច របស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ក្នុងការងារជំនះពុះពារលើផលវិបាកដោយសង្គ្រាម កសាងនិងអភិវឌ្ឍន៍ប្រទេសវៀតណាម រួមចំណែកសំខាន់ជំរុញវៀតណាមដណ្ដើមអោយបានសមិទ្ធផលធំធេងនិងគួរអោយមោទននាបច្ចុប្បន្ន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ