នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អប្រសើរអាស៊ាន-អូស្ត្រាលី

(VOVWORLD) -ដើម្បីពង្រឹងនិងពង្រីក នូវទំនាក់ទំនងនេះឲ្យកាន់តែស៊ីជម្រៅ ភាគីទាំងពីរគប្បីជម្រុញខ្លាំងកិច្ចសហប្រតិបត្តិការ បង្កើនការជឿទុកចិត្តពីគ្នាទៅវិញទៅមកនិងគោរពផលប្រយោជន៍របស់របស់គ្នា។

នាថ្ងៃទី១៨ខែមិនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញបន្តសកម្មភាពចូលរួមរាល់សកម្មភាពសំខាន់ៗក្នុងក្របខ័ណ្ឌនៃសន្និសីទកំពូល ពិសេសអាស៊ាន-អូស្ត្រាលីនៅទីក្រុង Sydney។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងបទសន្ទរកថាសំខាន់ ស្តីពីទិសដៅនៃទំនាក់ទំនងដៃគូនិងកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ានជាមួយអូស្ត្រាលីនាពេលខាងមុខ។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អប្រសើរអាស៊ាន-អូស្ត្រាលី - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថតរួបអនុស្សាវរីយ៍ជាមួួយថ្នាក់ដឹកនាំដែលចូលរួមសន្និសីទកំពូលពិសេសអាស៊ាន-អូស្ត្រាលី (រូបតៈ VOV)

        នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ទំ នាក់ទំនង អាស៊ាន-អូស្ត្រាលីកំពុងស្ថិតក្នុងដំណាក់កាលល្អប្រសើរបំផុត។ ដើម្បីពង្រឹងនិងពង្រីក នូវទំនាក់ទំនងនេះឲ្យកាន់តែស៊ីជម្រៅ ភាគីទាំងពីរគប្បីជម្រុញខ្លាំងកិច្ចសហប្រតិបត្តិការ បង្កើនការជឿទុកចិត្តពីគ្នាទៅវិញទៅមកនិងគោរពផលប្រយោជន៍របស់របស់គ្នា។

        យោងតាមលោកនាយករដ្ឋមន្ត្រី ភាគីទាំងពីរត្រូវរក្សាសន្ទុះចង សម្ព័ន្ធសេដ្ឋកិច្ច និងបើកទ្វារដើម្បីឈានដល់ការអភិវឌ្ឍប្រកបវិបុលភាព។ ជាពិសេស អនុវត្តជាក់ស្តែង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់និងបញ្ចប់យ៉ាងឆាប់ៗ កិច្ចចរចានូវកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEF)។

        អញ្ជើញចែករំលែកនូវទស្សនៈនៅក្នុងសន្និសីទចង្អៀតនៃសន្និសីទក្នុងនាមជា ថ្នាក់ដឹកនាំអាស៊ានមួយរូបក្នុងចំណោមថ្នាក់ដឹកនាំទាំង៤រូបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់នូវស្ថានភាពសន្តិសុខលើសមុទ្រនៅបង្កប់ភាព ចលាចលជាច្រើន។ ហេតុដូច្នេះ ក្នុងកិច្ចសហប្រតិបត្តិការលើសមុទ្រ ត្រូវគោរពតាម ច្បាប់សមុទ្រជាពិសេសគឺសន្ធិសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ហើយការ គោរពច្បាប់ត្រូវក្លាយទៅជាគ្រឹះស្ថានរឹងមាំសម្រាប់ការកសាងទំនុកទុក ចិត្តនិងរក្សាស្ថិរភាពក្នុងតំបន់។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានចាត់ទុកថា ប្រទេសទាំងអស់ គប្បីមានការកិច្ចសហប្រតិបត្តិការសមុទ្រដោយព្រមៗគ្នានិងគ្រប់ជ្រុងជ្រោយ។ ពោលគឺពី ជ្រុងធានាសន្តិសុខសមុទ្រដល់កិច្ចការពារបរិស្ថាននិងការស្រាវជ្រាវវិទ្យាសាស្រ្តសមុទ្រ។

        ក្នុងអំឡុងពេលចូលរួមសកម្មភាពសំខាន់ៗនៃសន្និសីទកំពូលពិសេសអាស៊ាន -អូស្ត្រាលី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan- ocha ទីប្រឹក្សាជាន់ខ្ពស់មីយ៉ាន់ម៉ា Aung San Suu Kyi និងថ្នាក់ដឹកនាំអាស៊ាន មួយចំនួនមានវត្តមានក្នុងសន្និសីទកំពូលនេះ។

        នារសៀលថ្ងៃទី១៨ខែមិនា (តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បាន ចាកចេញពីទីក្រុង Sydney វិលត្រឡប់មកមាតុ ប្រទេសវិញ បញ្ចប់ប្រកបដោយជោគ ជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីនិងចូលរួម សន្និសីទកំពូលពិសេសអាស៊ាន-អូស្ត្រាលីតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រី អូស្ត្រាលី លោក Malcom Turnbull ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ