នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ដឹកនាំ​សន្និសីទ​ស្ដីពី​ការអភិវឌ្ឍ​ទីផ្សារការងារ

(VOVWORLD) - ចាប់ពីដើមឆ្នាំ ២០២០ មក ជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើង និងវិវឌ្ឍន៍យ៉ាងស្មុគស្មាញបានប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារការងារក្នុងប្រទេស។ បក្ស និងរដ្ឋបានយកចិត្តទុកដាក់ដឹកនាំ ចេញផ្សាយ និងអនុវត្តន៍គោលការណ៍ គោលនយោបាយស្ដីពីទីផ្សារការងារជាច្រើន។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ដឹកនាំ​សន្និសីទ​ស្ដីពី​ការអភិវឌ្ឍ​ទីផ្សារការងារ - ảnh 1សន្និសីទទូទាំងប្រទេសស្ដីពី"ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពបត់បែន ទំនើប ចីរភាព និងសមាហរណកម្ម" (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ២០ សីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំសន្និសីទទូទាំងប្រទេសស្ដីពី"ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពបត់បែន ទំនើប ចីរភាព និងសមាហរណកម្ម" តាមអនឡាញជាមួយគណៈកម្មាធិការខេត្ត ក្រុងទាំង ៦៣ នៅទូទាំងប្រទេស។

អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះនាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅទីផ្សារការងារនៅវៀតណាមបានអភិវឌ្ឍន៍យ៉ាងទូលំទូលាយ កាន់តែធ្វើសមាហរណកម្មពីមួយថ្ងៃទៅមួយថ្ងៃ ហើយជ្រៀតចូលទីផ្សារការងារក្នុងតំបន់ និងនៅលើពិភពលោកជាជំហានៗ។ ទោះយ៉ាងណាក៏ដោយ ចាប់ពីដើមឆ្នាំ ២០២០ មក ជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើង និងវិវឌ្ឍន៍យ៉ាងស្មុគស្មាញបានប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារការងារក្នុងប្រទេស។ បក្ស និងរដ្ឋបានយកចិត្តទុកដាក់ដឹកនាំ ចេញផ្សាយ និងអនុវត្តន៍គោលការណ៍ គោលនយោបាយស្ដីពីទីផ្សារការងារជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍទីផ្សារការងារនៅតែប្រឈមនឹងការលំបាក សាកល្បងជាច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការស្ដារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព៖ “សន្និសីទថ្ងៃនេះ ក្រោមប្រធានបទ "អភិវឌ្ឍន៍ទីផ្សារការងារប្រកបដោយ ភាពបត់បែន ទំនើប ចីរភាព និងសមាហរណកម្ម" ដើម្បីរួមគ្នា វាយតម្លៃ លើសមិទ្ធិផលដែលសម្រេចបានរបស់ទីផ្សារការងារក្នុងប៉ុន្មានឆ្នាំកន្លងទៅ ព្រមទាំងទទួលស្គាល់ដោយស្មោះត្រង់នូវចំណុចខ្វះខាត ការជំពាក់ជំពិន ការលំបាក សាកល្បង និងបញ្ហាបច្ចុប្បន្ន ដើម្បី មានដំណោះស្រាយសមស្របសម្រាប់ការអភិវឌ្ឍទីផ្សារការងារនារយៈពេលខាងមុខ ជាពិសេសគឺម្ចាស់ការឆ្លើយតបនឹងកាលៈទេៈចៃដន្យ មិននឹកស្មានដល់ និងបញ្ហាកើតមានឡើងក្នុងទីផ្សារផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ