នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំ កំពូល APEC ២៦ នៅប្រទេសប៉ាពួញូវហ្គីណេ

(VOVWORLD) - នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅកាន់រដ្ឋធានី Port Moresby នៃប្រទេសប៉ាពួញូវហ្គីណេ ចាប់ផ្ដើមដំណើរចូលរួមសប្ដាហ៍កិច្ចប្រជុំកំពូល APEC លើកទី២៦ ចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី១៨ ខែវិច្ឆិកា តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីប្រទេសម្ចាស់ផ្ទះ លោក Peter O’Neill។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំ កំពូល APEC ២៦ នៅប្រទេសប៉ាពួញូវហ្គីណេ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមមកដល់ព្រលានយន្តហោះអន្តរជាតិនៅទីក្រុង Port Moresby (រូបថត៖ Chinhphu.vn)


តាមផែនការ នាថ្ងៃទី១៧ ខែវិច្ឆិកានេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នឹងអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីប៉ាពួញូវហ្គីណេ ចូលរួម ពិធីទទួលបដិសណ្ឋារ កិច្ចថ្នាក់ដឹកនាំ APEC ចូលរួមកិច្ចសន្ទនាជាមួយក្រុមប្រឹក្សា ពិគ្រោះយោបល់សហគ្រាស APEC ចូលរួមកិច្ចសន្ទនារវាងថ្នាក់ដឹកនាំ APEC ជាមួយថ្នាក់ដឹកនាំប្រទេសកោះប៉ាស៊ីហ្វិកនានា ជួបសវនាការជាមួយនាយក រដ្ឋមន្រ្តីប្រទេសវ៉ានូអាទូ និងទទួលជួបគណៈ ប្រតិភូនៃសហភាពសភាអាមេរិក ផងដែរ។

        នាថ្ងៃទី១៨ ខែវិច្ឆិកា លោកនាយករដ្ឋមន្រ្តីវៀតណាមនឹងអញ្ជើញចូលរួមកិច្ច សន្ទនារវាងថ្នាក់ដឹកនាំ APEC ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ និងចូលរួមកិច្ច ប្រជុំសម្ងាត់មួយចំនួនរបស់ថ្នាក់ដឹកនាំ APEC ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ