នីហ្សេ៖ អាល់ហ្សេរីលើកសំណើដោះស្រាយវិបត្តិដោយសន្តិវិធី

(VOVWORLD) - អាល់ហ្សេរីជាប្រទេសជិតខាងមួយដែលប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះគំនិតផ្ដួចផ្ដើមអន្តរាគមន៍យោធានៅនីហ្សេកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី លោក Ataf បានបំពេញទស្សនកិច្ចពិសេសទៅកាន់ប្រទេសចំនួន ៣ ក្នុងតំបន់គឺ នីហ្សេរីយ៉ា បេនីន និងហ្គាណា ដើម្បីជំរុញដំណោះស្រាយការទូតសម្រាប់វិបត្តិនេះ។
នីហ្សេ៖ អាល់ហ្សេរីលើកសំណើដោះស្រាយវិបត្តិដោយសន្តិវិធី - ảnh 1អស្ថិរភាពនយោបាយបន្តនៅនីហ្សេក្រោយរដ្ឋប្រហារ។ រូបថត៖ រ៉យទ័រ។

បន្តកិច្ចខិតខំប្រឹងប្រែងបន្ធូបន្ថយកំដៅនៃវិបត្តិនយោបាយ-ការទូត-សន្តិសុខនៅ ប្រទេសនីហ្សេ ជិតខាង នាថ្ងៃទី២៩ សីហា ក្រសួងការបរទេសអាល់ហ្សេរីបានប្រកាស គំនិតផ្តួចផ្តើម ដោះស្រាយវិបត្តិដោយផ្តោតលើដំណើរការផ្ទេរប្រគល់អំណាចរយៈពេល ៦ ខែ។ គំនិតផ្តួចផ្តើមនេះត្រូវបាន រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរីលោក Ahmad Ataf ប្រកាស ដែលមាន ៦ ចំណុច។ គោលការណ៍របស់គំនិតផ្តួចផ្តើមនេះគឺមិនទទួលយកការផ្លាស់ប្តូរណាមួយ ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនីហ្សេឡើយ និងលើកកម្ពស់ដំណោះស្រាយសន្តិភាព ប្រឆាំងជំទាស់រាល់សកម្មភាពយោធា។

អាល់ហ្សេរីជាប្រទេសជិតខាងមួយដែលប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះគំនិតផ្ដួចផ្ដើមអន្តរាគមន៍យោធានៅនីហ្សេកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី លោក Ataf បានបំពេញទស្សនកិច្ចពិសេសទៅកាន់ប្រទេសចំនួន ៣ ក្នុងតំបន់គឺ នីហ្សេរីយ៉ា បេនីន និងហ្គាណា ដើម្បីជំរុញដំណោះស្រាយការទូតសម្រាប់វិបត្តិនេះ។

នាថ្ងៃទី ២៩ សីហា ដដែល ទូរទស្សន៍ Aljazeera បានរាយការណ៍ថា កម្លាំងនយោបាយមួយចំនួននៅនីហ្សេបានអំពាវនាវឱ្យរបបយោធាផ្តាច់ចរន្តអគ្គិសនី និងទឹកស្អាត ក៏ដូចជាការផ្គត់ផ្គង់ស្បៀងអាហារដល់ស្ថានទូតបារាំងប្រចាំនៅទីក្រុង Niamey ដើម្បីដាក់សម្ពាធចាប់បង្ខំឲ្យលោកឯកអគ្គរដ្ឋទូត Sylvain Itte ត្រូវចាកចេញពីនីហ្សេ តាមសំណើរដែលរបបយោធាបាននាំចេញនាថ្ងៃទី ២៥ សីហា។ បច្ចុប្បន្ននេះ សន្តិសុខនៅតែត្រូវបានបន្តរឹតបន្តឹងនៅខាងក្រៅស្ថាប័នការទូតបារាំងប្រចាំនៅទីក្រុង Niamey ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ