បើកកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន

(VOVWORLD) - នេះគឺជាកិច្ចប្រជុំ SOM ផ្ទាល់លើកដំបូង បន្ទាប់ពីបានផ្អាកអស់រយៈពេលជាងមួយឆ្នាំ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩។
បើកកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន - ảnh 1ប្រធាន SOM នៃបណ្តាប្រទេសអាស៊ាន ក្នុងកិច្ចប្រជុំ  (រូបថត៖ TTXVN)

នាថ្ងៃទី ១៦ ខែកុម្ភៈ កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន បានប្រព្រឹត្តទៅតាមទម្រង់ផ្ទាល់និងតាមប្រព័ន្ធអនឡាញ នៅទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់កម្ពុជា ជាប្រធានអាស៊ានឆ្នាំ ២០២២។ លោកឯកអគ្គរដ្ឋទូត Vu Ho ប្រមុខស្តីទី SOM អាស៊ានវៀតណាមបានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។ នេះគឺជាកិច្ចប្រជុំ SOM ផ្ទាល់លើកដំបូង បន្ទាប់ពីបានផ្អាកអស់រយៈពេលជាងមួយឆ្នាំ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩។

ក្នុងឯកិច្ចប្រជុំ បណ្តាប្រទេសនានាបានពិភាក្សាលើបញ្ហាសំខាន់ៗ និងអាទិភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានឆ្នាំ២០២២ ដោយប្រធានបទ “អាស៊ានរួមដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈម”, រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបនិងស្តារឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ ១៩ ជំរុញការកសាងសហគមន៍អាស៊ាននិងចក្ខុវិស័យអាស៊ាន ក្រោយ ឆ្នាំ២០២៥, អនុវត្តន៍លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ (នៅប្រទេសប្រ៊ុយណេ ខែវិច្ឆកា ២០២១) ទំនាក់ទំនងខាងក្រៅរបស់អាស៊ាន និងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។

នៅក្នុងកិច្ចប្រជុំនេះ ប្រធានស្តីទី SOM អាស៊ាន វៀតណាម លោក Vu Ho បានសម្តែងនូវការគាំទ្រនិងអះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ប្រធានអាស៊ានឆ្នាំ ២០២២ និងសមាជិកអាស៊ានដទៃទៀត ដើម្បីកសាងអាស៊ានដែលមានសាមគ្គីភាព ឯកភាព  ស្ថិរភាព រឹងមាំ និងពឹងផ្អែកលើខ្លួនឯង បង្កើតឱ្យមានបុព្វបទដើម្បីសម្រេចរាល់គោលដៅរបស់អាស៊ាន។ លោកឯកអគ្គរដ្ឋទូត Vu Ho បានធ្វើបច្ចុប្បន្នភាពព័ត៌មាននិងស្នើគំនិតផ្តួចផ្តើមមួយចំនួន ក៏ដូចជាការតម្រង់ទិស ដើម្បីលើកកំពស់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កូរ៉េខាងត្បូង ដែលវៀតណាមជាអ្នកសម្របសម្រួល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ