បើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥

(VOVWORLD) - ក្នុងរយៈពេល៤ថ្ងៃនៃ AMM-55 រដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូ នឹងចូលរួម សកម្មភាពជាង ២០ ក្នុងក្របខ័ណ្ឌអាស៊ាន អាស៊ាន+១ អាស៊ាន+៣ (រួមទាំងប្រទេស ជប៉ុន ចិន និងកូរ៉េខាងត្បូង) កិច្ចប្រជុំអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF) ដែលពិភាក្សាអំពីដំណើរការកសាងសហគមន៍អាស៊ាន ការកំណត់ទិសដៅអភិវឌ្ឍ សម្រាប់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ វាយតម្លៃ និងតម្រង់ទិសទំនាក់ទំនងរវាង អាស៊ានជាមួយដៃគូ ហើយផ្លាស់ប្ដូរមតិលើស្ថានភាពអន្តរជាតិនិងតំបន់។

បើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ - ảnh 1មន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) ជួបប្រជុំនៅរាជធានីភ្នំពេញដើម្បីត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី២ ខែសីហា រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចាប់ផ្តើមសកម្មភាពដំបូងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ានលើកទី៥៥ (AMM-55) និងកិច្ចប្រជុំពាក់ព័ន្ធ រួមមានកិច្ចប្រជុំគណៈកម្មការសន្ធិ សញ្ញាអាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ និងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេស អាស៊ាន និងតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR)។
ក្នុងរយៈពេល៤ថ្ងៃនៃ AMM-55 រដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូ នឹងចូលរួម សកម្មភាពជាង ២០ ក្នុងក្របខ័ណ្ឌអាស៊ាន អាស៊ាន+១ អាស៊ាន+៣ (រួមទាំងប្រទេស ជប៉ុន ចិន និងកូរ៉េខាងត្បូង) កិច្ចប្រជុំអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF) ដែលពិភាក្សាអំពីដំណើរការកសាង សហគមន៍អាស៊ាន ការកំណត់ទិសដៅអភិវឌ្ឍ សម្រាប់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ វាយតម្លៃ និងតម្រង់ទិសទំនាក់ទំនងរវាង អាស៊ានជាមួយដៃគូ ហើយផ្លាស់ប្ដូរមតិលើស្ថានភាពអន្តរជាតិនិងតំបន់។
មុននោះ នាថ្ងៃទី១ ខែសីហា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា កិច្ចប្រជុំមន្ត្រី ជាន់ខ្ពស់អាស៊ាន (SOM) បានប្រព្រឹត្តទៅ ដើម្បីត្រៀមរៀបចំឲ្យកិច្ចប្រជុំ AMM-55 និង កិច្ចប្រជុំពាក់ព័ន្ធនានា។ កិច្ចប្រជុំបានឯកភាពលើរបៀបវារៈ កម្មវិធីសកម្មភាពនៃកិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ