ប្រជាជនវៀតណាមលើទូទាំងប្រទេសទទួលស្វាគមន៍ឆ្នាំថ្មីជាមួយនឹងបំណងប្រាថ្នាជាច្រើន

(VOVWORLD) - ប្រជាជនវៀតណាមលើទូទាំងប្រទេសបានទទួលអំណរវេលាឆ្លងឆ្នាំចាស់ ឆ្នាំឆ្លូវ ត្រីស័ក ២០២១ ចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ២០២២ ជាមួយនឹងសេចក្ដីប្រាថ្នាអំពីភាពសុខសាន្តត្រាណ អំពីឆ្នាំថ្មីមួយដោយមានអាកាសធាតុអំណោយផលនិងភាពចម្រុងចម្រើនសម្រាប់ប្រទេសជាតិ។
ប្រជាជនវៀតណាមលើទូទាំងប្រទេសទទួលស្វាគមន៍ឆ្នាំថ្មីជាមួយនឹងបំណងប្រាថ្នាជាច្រើន - ảnh 1ប្រជាជនទីក្រុងហូជីមិញមកថ្វាយធូប ទៀន នៅវត្ត Vinh Nghiem នៅថ្ងៃដំបូងនៃឆ្នាំថ្មី។
(រូបថត៖ VTC News)

នៅទីក្រុងហូជីមិញ មនុស្សជាច្រើនបានជ្រើសរើសទទួលស្វាគមន៍ឆ្នាំថ្មីនៅផ្ទះជាមួយគ្រួសារ។ ក្រោយពីឆ្លងកាត់ការបាត់បង់មិនតិចតួចអស់រយៈពេលមួយឆ្នាំមក ប្រជាជនជាច្រើនបាននិយាយថា ពួកគេកាន់តែគោរពថែមទៀតនូវពេលវេលាដែលបានជួបជុំជាមួយសាច់ញាតិ និងក្រុមគ្រួសារ។ ប្រជាជន ភាគច្រើនបានសម្តែងនូវបំណងប្រាថ្នាថា ការរាតត្បាតនៃជំងឺកូវីដ-១៩ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យមនុស្សគ្រប់គ្នាអាចវិលត្រឡប់ទៅធ្វើការ ប្រកបរបររកស៊ី និងសិក្សារៀនសូត្រឡើងវិញ។

ប្រជាជនវៀតណាមលើទូទាំងប្រទេសទទួលស្វាគមន៍ឆ្នាំថ្មីជាមួយនឹងបំណងប្រាថ្នាជាច្រើន - ảnh 2ទិដ្ឋភាពនៅតំបន់មជ្ឈមណ្ឌលរដ្ឋធានីហាណូយក្នុងយប់មុនឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី។ (រូបថត៖ VOV)

ឆ្នាំនេះ ទីក្រុងហាណូយមិនរៀបចំកម្មវិធីបាញ់កាំជ្រួច និងសម្ដែងតន្ត្រីទេ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត ប៉ុន្តែវាមិនមានន័យថាប្រជាជននៅទីក្រុងបានទទួលស្វាគមន៍វេលាឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីយ៉ាងស្ងប់ស្ងាត់នោះទេ។ នាវេលាឆ្លងចូលឆ្នាំថ្មី ទីក្រុងហាណូយនៅតែមានភាពកក់ក្ដៅ ហើយពោរពេញទៅដោយជំនឿជឿជាក់និងការរំពឹងទុកចំពោះកំណាត់ផ្លូវមួយដ៏បើកចំហនាពេលខាងមុខ។ អ្នកណាក៏សង្ឃឹមថា ប្រជាជននិងគ្រួសារទាំងអស់លើទូទាំងប្រទេសនឹងជួបតែភាពសុខសាន្ត សេដ្ឋកិច្ចនឹងស្ដារឡើងវិញហើយប្រទេសជាតិនឹងបន្តអភិវឌ្ឍន៍។

“និទាឃរដូវកក់ក្តៅ - បុណ្យតេតនៃសេចក្ដីស្រឡាញ់” គឺជាប្រធានបទនៃបណ្ដាសកម្មភាពដែលបានរៀបចំឡើងដោយទីក្រុង Hoi An ខេត្ត Quang Nam ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២២។ កម្មវិធីជួបប្រាស្រ័យសម្ដែងការដឹងគុណជាមួយខ្សែត្រៀមជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ គឺជាព្រឹត្តិការណ៍ពោរពេញទៅដោយអត្ថន័យដែលត្រូវបានទីក្រុង Hoi An រៀបចំឡើងនៅឧទ្យានវប្បធម៌ Hoi An ក្នុងឱកាសនេះដើម្បីក្រឡេកមើលឡើងវិញការងារប្រយុត្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ហើយលើកតម្កើងវីរជននៃកំលាំងពេទ្យនៅខ្សែជួរមុខដែលមិនរអែងការលំបាក ហានិភ័យនៃជម្ងឺរាតត្បាត តែងតែត្រៀមខ្លួនជាស្រេចជានិច្ចរួមដំណើរជាមួយទីក្រុងក្នុងរយៈពេលកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ