ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមជួបធ្វើការជាមួយសមាគមកសិករវៀតណាម

ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមជួបធ្វើការជាមួយសមាគមកសិករវៀតណាម - ảnh 1
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមលោក Nguyen Thien Nhan ថ្លែងមតិក្នុងពិធី (រូបថតៈsggp.org.vn )

(VOVworld)-អញ្ជើញថ្លែងមតិនៅក្នុងជំនួបធ្វើការជាមួយមជ្ឈឹមសមាគមកសិករវៀត
ណាមនាព្រឹកថ្ងៃទី១៧កក្កដា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត
 ណាមលោក Nguyen Thien Nhan បានចាត់ទុកថា កសិករវៀតណាមអាចប្រកបការ
 ងារកសិកម្មពូកែ ប៉ុន្តែយោងតាមទ្រឹស្តីគឺកសិករមិនអាចជាអាជីវករពូកែទេ។ តាម
នោះ កសិករត្រូវពឹងផ្អែកលើសហករណ៍ដើម្បីជួបចរចារ បង្កើតពាណិជ្ជសញ្ញាជួយ
ក្នុងការខ្លីទុន ។ លោក​ Nguyen Thien Nhan មានប្រសាសន៍ថា៖

        “កាលណានៅប្រកបរបរតាមលក្ខណៈគ្រួសារគឺកាលនោះនៅតែពិបាកដែរ។
បញ្ហាចោទឡើងអំពីទុនពុំមែនជាការគ្មានប្រាក់ទេ គឺដោយសារលក្ខណៈគ្រួសារមិន
អាច សមសម្របទៅនឹងការឲ្យខ្ចីទុនតាមយុន្តការទីផ្សារ។​តាមនោះ ត្រូវមានឆ្លងកាត់
តាម លក្ខណៈសមូហភាព។ ម្យ៉ាងវិញទៀត ចង់ម្ចាស់ការប្រើប្រាស់ផលិតផលគឺត្រូវ
បាន ប្រើប្រាស់ដោយទ្រង៉ទ្រាយធំហើយប្រព័ន្ធគ្រប់គ្រងត្រូវជួយកសិករបង្កើត
សហករណ៍ ដើម្បីកសិករអាចរ៉ាបរង់បានដោយខ្លូនឯង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ