ប្រធានាធិបតីអាមេរិកនិងអធិការបតីអាល្លឺម៉ង់ឯកភាពរក្សាការចរចារអំពី TTIP


ប្រធានាធិបតីអាមេរិកនិងអធិការបតីអាល្លឺម៉ង់ឯកភាពរក្សាការចរចារអំពី TTIP - ảnh 1
ប្រធានាធិបតីអាមេរិកនិងអធិការបតីអាល្លឺម៉ង់ឯកភាពរក្សាការចរចារអំពី TTIP (VNA)

(VOVworld) – នាយប់ថ្ងៃទី ១៧ វិច្ចិកា (តាមម៉ោងហាណូយ) អធិការបតី
អាល្លឺម៉ង់ លោកស្រី Angela Merkel បានជួបចរចារជាមួយប្រធានាធិបតី
អាមេរិក លោក  Barack Obama នៅទីក្រុងបែកឡាំង (អាល្លឺម៉ង់)។ ថ្នាក់
ដឹកនាំទាំងពីររូបបាន ពិភាក្សាអំពីគោលនយោបាយនុយក្លេអ៊ែរការទប់
ទល់នឹងបំរ៉ែបំរួលអាកាសធាតុសេដ្ឋកិច្ចនិងហិរញ្ញវត្ថុការប្រយុទ្ធប្រឆាំង
នឹងលិទ្ធិភេរវកម្មទំនាក់ទំនងសម្ព័ន្ធមិត្តក្នុងប្លុកអង្គការសន្ធិសញ្ញាអាត្លង
ទិកខាងជើង (NATO)​ ក៏ដូចជា ទំនាក់ទំនងរវាង NATO និងរុស្ស៊ី ផងដែរ។
​ ខ្លឹមសារពិភាក្សាសំខាន់លើកនេះគឺអនាគតនៃកិច្ចព្រមព្រៀងដៃគូពាណិ
ជ្ជកម្មនិងវិនិយោគឆ្លងមហាសមុទ្រអាត្លងទិក (TTIP)។ ថ្នាក់ដឹក នាំទាំង
ពីររូបបានចាត់ទុកថា៖ អាមេរិកនិងអឺរ៉ុបទទួលបានការបោះជំហានជា
ច្រើនក្នុងការចរចារ TTIP ហើយភាគីទាំងពីរគប្បីរក្សាការចរចារជាបន្ត។
ការលំបាកដែលភាគីនានាកំពុងប្រឈមមុខនោះគឺរលកប្រឆាំងជំទាស់
 TTIP នៃផ្នែកប្រជាពលរដ្ឋអឺរ៉ុបមួយ ជាពិសេសគឺទស្សនៈប្រឆាំងពាណិជ្ជ
កម្មសេរីរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump។  
អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានជឿជាក់ថា៖ លោក
ស្រីនិងលោក Trump  ក៏ដូច ជា រដ្ឋអំណាចអាល្លឺម៉ង់និងអាមេរិកនឹង
សហប្រតិបត្តិការល្អប្រសើរនាពេលខាងមុខ។ រីឯខ្លួនវិញ ប្រធានាធិប
តីអាមេរិកលោក Barack Obama បានវាយតំលៃខ្ពស់ចំពោះការខំប្រឹង
ប្រែងរបស់លោកស្រី Angela Merkel ក្នុងការដោះស្រាយបញ្ហាជនអន្តោ
ប្រវេសន៍ក៏ដូចជាការរួមចំណែករបស់អាល្លឺម៉ង់ក្នុងការប្រឆាំងនឹង
អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ