ប្រធានរដ្ឋសភាវៀតណាមជួបសម្ដែងការគួរសមព្រះរាជបុត្រីស៊ុយអែត

ប្រធានរដ្ឋសភាវៀតណាមជួបសម្ដែងការគួរសមព្រះរាជបុត្រីស៊ុយអែត - ảnh 1
ប្រធានរដ្ឋសភាវៀតណាមជួបសម្ដែងការគួរសមព្រះរាជបុត្រីស៊ុយអែត

(VOV)_បន្តដំណើរបំពេញទស្សនកិច្ចនៅស៊ុយអែត នាព្រឹកថ្ងៃទី៧មេសា (ម៉ោង
​តំបន់) នៅទីក្រុង​ Stockholm ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim
Ngan បានអញ្ជើញជួបសម្ដែងការគួរសមព្រះ​រាជបុត្រី​ Victoria Alice Désirée ។ ប្រធាន
រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានថ្លែងអំណរគុណ​ការជួយឧបត្ថម្ភគាំទ្រ
របស់ព្រះរាជវង្សានុវង រដ្ឋាភិបាល និងប្រជាជនស៊ុយអែត សំរាប់វៀតណាម។ ជាពិ
សេសគឺប្រាក់ជំនួយ​ជាងបីពាន់លានដុល្លារអាមេរិក​ ក្នុងរយៈពេលកន្លងទៅ។​ ​ប្រធាន
រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan មានគោលបំណងថា៖រាជ​វង្សានុវង្ស រដ្ឋសភា
 និងរដ្ឋាភិបាលស៊ុយអែតបន្តយកចិត្តទុកដាក់ បង្កលក្ខណះងាយស្រួលសំរាប់សហ
គមន៍ជនវៀតណាមរស់នៅ និងធ្វើការនៅស៊ុយអែត ពង្រីកតួនាទីជាស្ពានតភ្ជាប់ទំ
នាក់ទំនងរវាងប្រទេសទាំងពីរ។​

          ព្រះ​រាជបុត្រី​ Victoria Ingrid Alice Désirée វាយតំលៃខ្ពស់​ចំពោះ​សមិទ្ធផល​អំពី
សេដ្ឋកិច្ច សង្គមកិច្ច​ដែលវៀតណាមទទួលបាន​ក្នុងរយៈពេលកន្លង​ទៅ​ ជាពិសេសគឺ
ការ​ងារកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពរស់នៅ​សំរាប់​ប្រជា​ជន។ ​ព្រះ​រាជបុត្រី
ក៏ជឿជាក់​ថា៖ ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ស៊ុយអែត​និងវៀតណាមនឹងបន្ត
អភិវឌ្ឍន៍តទៅទៀត៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ