ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញ​ចូលរួម​កិច្ចសន្ទនា​ធុរកិច្ច​វៀតណាម-អាហ្សង់ទីននៅខេត្ត Santa Fe

(VOVWORLD) - នាថ្ងៃទី ២៦ មេសា (ម៉ោងក្នុងតំបន់) នៅ ខេត្ត Santa Fe ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue រួមជាមួយអភិបាលខេត្ត Santa Fe ខេត្ត Cordoba និងខេត្ត Entre Rios បានអញ្ជើញចូលរួមកិច្ចសន្ទនាធុរកិច្ចវៀតណាម - អាហ្សង់ទីន។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញ​ចូលរួម​កិច្ចសន្ទនា​ធុរកិច្ច​វៀតណាម-អាហ្សង់ទីននៅខេត្ត Santa Fe - ảnh 1កិច្ចសន្ទនាធុរកិច្ចវៀតណាម-អាហ្សង់ទីននៅខេត្ត Santa Fe

អញ្ជើញថ្លែងក្នុងកិច្ចសន្ទនានេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យខេត្តទាំង ៣ ពិចារណា នាំចូលផលិតផលដែលមានគុណភាពខ្ពស់របស់វៀតណាម ដូចជាអង្ករ កាហ្វេ កៅស៊ូ វាយនភណ្ឌកាត់ដេរ គ្រាប់ស្វាយច័ន្ទី គ្រឿងម៉ាស៊ីន និងឧបករណ៍អេឡិចត្រូនិក ដើម្បីរក្សាតុល្យភាពជញ្ជីងពាណិជ្ជកម្ម។ វៀតណាមក៏កំពុងពិចារណាពីលទ្ធភាពនាំចូលផលិតផលផ្លែឈើ និងសាច់ជ្រូកពីអាហ្សង់ទីនផងដែរ។

ប្រធានរដ្ឋសភាវៀតណាមក៏បានស្នើឱ្យភាគីទាំងពីរបន្តសិក្សាស្រាវជ្រាវ ពង្រីកកិច្ចសហប្រតិបត្តិការបច្ចេកទេស និងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ការកែច្នៃកសិផល ជីវបច្ចេកវិទ្យា ឱសថ និងតម្លើងគ្រឿងម៉ាស៊ីនឧស្សាហកម្ម រថយន្ត និងឧបករណ៍លោហធាតុ៖

“វៀតណាមជានិច្ចកាលគោរព ហើយមានគោលបំណងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាហ្សង់ទីន ក្នុងនោះមានកិច្ចសហប្រតិបត្តិការរវាងតំបន់នានាបានដើរតួនាទីដ៏សំខាន់ពិសេស។ ដោយមានទីតាំងស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ភូមិភាគកណ្ខាលអាហ្សង់ទីន ហើយជាតំបន់ផលិតកម្មស្នូលរបស់អាហ្សង់ទីន យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ខេត្ត Santa Fe ក្នុងការតភ្ជាប់សហគ្រាសរវាងប្រទេសទាំងពីរ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ”។

នេះជាសកម្មភាពចុងក្រោយក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអាហ្សង់ទីនរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មុនពេលគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ុយរូហ្គាយខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ