ប៉ូឡូញ និងអ៊ុយក្រែន សម្រេចបានជោគជ័យក្នុងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិទៅកាន់ប្រទេសទីបី

(VOVWORLD) - អាជ្ញាធរប៉ូឡូញនិងអ៊ុយក្រែនកាលពីថ្ងៃទី ៣ ខែតុលា បានប្រកាសថា ភាគីទាំងពីរបានឯកភាពគ្នាក្នុងការពន្លឿនសកម្មភាពដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែនឆ្លងកាត់ប្រទេសប៉ូឡូញទៅកាន់ប្រទេសទីបី។
ប៉ូឡូញ និងអ៊ុយក្រែន សម្រេចបានជោគជ័យក្នុងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិទៅកាន់ប្រទេសទីបី - ảnh 1គ្រាប់ធញ្ញជាតិត្រូវបានផ្ទុកនៅកំពង់ផែ Izmail របស់អ៊ុយក្រែន នៅថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០២៣ ។ រូបថត៖ AFP/TTXVN

នេះជាជំហានដំបូងក្នុងដំណើរការដោះស្រាយវិវាទរវាងប្រទេសជិតខាងទាំងពីរ ជុំវិញបញ្ហាគ្រាប់ធញ្ញជាតិ។

យោងតាមកិច្ចព្រមព្រៀងរវាងប្រទេសចំនួនបី៖ ប្រទេសប៉ូឡូញ អ៊ុយក្រែន និងលីទុយអានី ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនសម្រាប់ទីផ្សារក្នុងទ្វីបអាហ្រ្វិកនិងមជ្ឈិមបូព៌ា នឹងត្រូវបានត្រួតពិនិត្យភ្លាមៗនៅកំពង់ផែលីទុយអានី បន្ទាប់មកនឹងត្រូវបានដឹកជញ្ជូនដោយផ្ទាល់ឆ្លងកាត់ប្រទេសប៉ូឡូញ ជំនួសឱ្យការត្រួតពិនិត្យនៅព្រំដែនប៉ូឡូញ - អ៊ុយក្រែនដូចកាលពីមុន។ ដំណើរការនេះបានចាប់ផ្តើមនៅថ្ងៃទី ៤ ខែតុលា( ម៉ោងក្នុងស្រុក)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ