ផ្ដល់កម្លាំងបន្ថែមក្នុងការរុញថយក្រោយជម្ងឺរាតត្បាត

(VOVWORLD) - ថ្លែងនៅទីនេះ លោក Tran Thanh Man បានសម្ដែងនូវគោលបំណង ថា នាពេលខាងមុខ នឹងមានទឹកចិត្តសប្បុរសធម៌កាន់តែច្រើនថែមទៀតពី បណ្ដាស្ថាប័ន អង្គភាព អង្គការ សហគ្រាស បុគ្គលនៅក្នុងនិងក្រៅប្រទេស ក៏ដូចជាប្រជាអាណិកជនវៀតណាមនៅឯបរទេស បន្តចូលរួមគាំទ្រចំពោះ ការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ដោយមនោសញ្ចេតនាយ៉ាង ជ្រាលជ្រៅនិងការទទួលខុសត្រូវរបស់ខ្លួន។
ផ្ដល់កម្លាំងបន្ថែមក្នុងការរុញថយក្រោយជម្ងឺរាតត្បាត - ảnh 1បណ្ដាសហគ្រាសរៃអង្គាសទឹកប្រាក់គាំទ្រចំពោះការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19។ (រូបថត៖ dangcongsan.vn) 

នារសៀលថ្ងៃទី២៩ កក្កដា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិ ការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមលោក Tran Thanh Man បានទទួល ទឹកប្រាក់ឧបត្ថម្ភជាង៦ពាន់លានដុង (ប្រមាណ២៦ម៉ឺនដុល្លាអាមេរិក) ពី សម្ព័ន្ធក្រុមហ៊ុន T&T ក្នុងបំណងគាំទ្រចំពោះការងារបង្ការនិងប្រយុទ្ធប្រឆាំង ជម្ងឺរាតត្បាត Covid-19 នៅតំបន់៣រួមមាន៖ Da Nang Quang Nam និង Quang Ngai។

ថ្លែងនៅទីនេះ លោក Tran Thanh Man បានសម្ដែងនូវគោលបំណង ថា នាពេលខាងមុខ នឹងមានទឹកចិត្តសប្បុរសធម៌កាន់តែច្រើនថែមទៀតពី បណ្ដាស្ថាប័ន អង្គភាព អង្គការ សហគ្រាស បុគ្គលនៅក្នុងនិងក្រៅប្រទេស ក៏ដូចជាប្រជាអាណិកជនវៀតណាមនៅឯបរទេស បន្តចូលរួមគាំទ្រចំពោះ ការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ដោយមនោសញ្ចេតនាយ៉ាង ជ្រាលជ្រៅនិងការទទួលខុសត្រូវរបស់ខ្លួន។ តាមនោះ បន្ថែមកម្លាំង ជួយប្រទេសជាតិរាំងស្កាត់ រុញថយក្រោយជម្ងឺរាតត្បាតសកល ការពារសុខភាពនិងសុវត្ថិភាពសម្រាប់ប្រជាជនទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ