ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងន័រវែស

(VOVWORLD) - បន្តកម្មវិធីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រន័រវេស កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបសម្ដែងការគួរសមជាមួយ ព្រះរាជទាយាទន័រវេស Haakon Magnus។

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងន័រវែស - ảnh 1អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញជួបសម្ដែងការគួរសមជាមួយព្រះរាជទាយាទន័រវេស Haakon Magnus។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានវាយតម្លៃថា ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - ន័រវែសក្នុងរយៈពេលកន្លងមកនេះ មានការ អភិវឌ្ឍយ៉ាងវិជ្ជមានលើគ្រប់វិស័យ។ លោកស្រីអនុប្រធានរដ្ឋមានបំណងថា ប្រទេស ន័រវេសនឹងសម្របសម្រួលដើម្បីជំរុញការចរចា និងចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ លើលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និងសមាគមពាណិជ្ជកម្ម សេរីអឺរ៉ុប (EFTA) ក៏ដូចជាគាំទ្រវៀតណាមក្នុងការអនុវត្តការសន្យារបស់ខ្លួនក្នុង ក្របខ័ណ្ឌភាពជាដៃគូនៃការផ្លាស់ប្ដូរថាមពលដោយសមភាព។ ចំណែកព្រះរាជទាយាទ Haakon Magnus បានសន្យាថា រាជវង្សានុវង្ស និង រដ្ឋាភិបាលន័រវេសនឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ បរិវត្តកម្មបៃតង និងការអភិវឌ្ឍថាមពលកកើតឡើងវិញ។ ព្រះរាជទាយាទបានអះអាងថា ប្រទេសន័រវេសត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ និងជួយ ឧបត្ថម្ភវៀតណាមដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវការសន្យានានាស្ដីពីបរិវត្តកម្មបៃតង ជាពិសេសការសន្យាកាត់បន្ថយការបំភាយឧស្ម័នសុទ្ធមកកម្រិតសូន្យត្រឹមឆ្នាំ ២០៥០ផងដែរ។
នាថ្ងៃដដែល អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានជួប ពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីន័រវេស លោក Jonas Gahr Store។ មេដឹកនាំ ទាំងពីរបានឯកភាពថា ចាំបាច់ត្រូវស្រាវជ្រាវពីលទ្ធភាពនៃការបង្កើតក្របខណ្ឌកិច្ច សហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំងនិង តម្រូវការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ