ពិធីអាវផាយទីក្រុងហូជីមិញលើកទី២បានបើកជាផ្លូវការ

       

ពិធីអាវផាយទីក្រុងហូជីមិញលើកទី២បានបើកជាផ្លូវការ - ảnh 1
ពិធីអាវផាយទីក្រុងហូជីមិញលើកទី២បានបើកជាផ្លូវការ


(VOV)_នាថ្ងៃទី៧ មិនា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ​បានប្រព្រឹត្ត ទៅពិធីអាវផាយទីក្រុងហូជីមិញ លើកទី២ ឆ្នាំ ២០១៥។ ពិធីនេះគឺជាសកម្មភាពប្រ
ចាំឆ្នាំ ដែលបានទីក្រុងរៀបចំឡើង ដើម្បីពង្រីកសកម្មភាពលើក​ដំកើង អភិរក្ស  និងពង្រីកតំលៃវប្បធម៌ប្រពៃណី ភាពស្រស់ស្អាតនៃអាវផាយ​វៀតណាម។ ថ្លែង
មតិ នៅទីនេះ លោកស្រី Nguyen Thi Hong អនុប្រធាន​គណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញ បានអោយដឹងថា៖

        “ បណ្ដាវប្បធម៌ប្រពៃណីដ៏យូរអង្វេងរបស់វៀតណាម បានជះឥទ្ធិពល​ជាច្រើនចំពោះជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ ពិធីនេះមិនគ្រាន់តែ​លើកដម្កើងអាវផាយរបស់នារីវៀតណាមប៉ុណ្ណោះទេ ថែមទាំងរំលឹកឡើងវិញនូវ​ដំណាក់កាលអភិវឌ្ឍន៍ដ៏យូរអង្វេងរបស់ប្រជាជនវៀតណាមទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ