ភ្ញៀវ​អន្តរជាតិមក​វៀតណាម​​សម្រេច​បាន​ជាង ៥,៥ លាន​នាក់​ក្នុង​រយៈពេល ៦ ខែកន្លងទៅ

(VOVWORLD) - អគ្គនាយកដ្ឋានទេសចរណ៍ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) នាថ្ងៃទី ២៨ ខែមិថុនា បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបមកកាន់វៀតណាមក្នុងរយៈពេល ៦ ខែដើមឆ្នាំ សម្រេចបានជាង ៥,៥ លាននាក់ ពោលគឺសម្រេចបាន ៦៩% នៃគោលដៅឆ្នាំ។
ភ្ញៀវ​អន្តរជាតិមក​វៀតណាម​​សម្រេច​បាន​ជាង ៥,៥ លាន​នាក់​ក្នុង​រយៈពេល ៦ ខែកន្លងទៅ - ảnh 1ក្នុងខែមិថុនានេះ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិមកកាន់វៀតណាមសម្រេចបានជាង ៥,៥ លាននាក់។ រូបថត៖ Thanh Tùng/TTXVN

ដោយឡែកក្នុងខែមិថុនានេះ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិមកកាន់វៀតណាមបានកើនដល់ជាង ៩៧៥ម៉ឺននាក់ កើនឡើង ៦.៤% បើធៀបនឹងខែឧសភា ក្នុងនោះទីផ្សារភ្ញៀវទេសចរណ៍អន្តរជាតិធំជាងគេរួមមាន៖ កូរ៉េខាងត្បូង ចិន តៃវ៉ាន់(ចិន) អាមេរិក ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី កម្ពុជា ថៃ និងអូស្ត្រាលី។ ភ្ញៀវអន្តរជាតិមកវៀតណាមភាគច្រើនតាមផ្លូវអាកាស។

យោងតាមទិន្នន័យពីឧបករណ៍តាមដាននិន្នាការធ្វើដំណើររបស់ Google ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ចំនួននៃការស្វែងរកអំពីទេសចរណ៍វៀតណាមបានកើនឡើងជាបន្តបន្ទាប់; វៀតណាមស្ថិតក្នុងលំដាប់កំពូលរបស់ពិភពលោក ដោយលោតពីចំណាត់ថ្នាក់លេខ ១១ មកលេខ ៦ ដូចសព្វថ្ងៃនេះ។ វៀតណាមក៏ជាគោលដៅតែមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលស្ថិតក្នុង Top ១០ ប្រទេស ដែលមានចំនួនការស្វែងរកអំពីទេសចរណ៍ច្រើនជាងគេបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ