មនុស្សយ៉ាងតិចបំផុតចំនួន ៧០ នាក់ត្រូវបាត់ខ្លួន ក្នុងការលិចនាវានៅហ្វីលីពីន


មនុស្សយ៉ាងតិចបំផុតចំនួន ៧០ នាក់ត្រូវបាត់ខ្លួន ក្នុងការលិចនាវានៅហ្វីលីពីន - ảnh 1
មនុស្សយ៉ាងតិចបំផុតចំនួន ៧០ នាក់ត្រូវបាត់ខ្លួន ក្នុងការលិចនាវានៅហ្វីលីពីន (Image: VNA)

(VOVworld) – ក្រុមប្រឹក្សាទទួលបន្ទុកការកាត់បន្ថយផលវិបាកដោយគ្រោះធម្មជាតិ ជាតិរបស់ហ្វីលីពីនបានឲ្យដឹងថា៖ មនុស្សយ៉ាងតិចបំផុតចំនួន ៧០ នាក់​ត្រូវបាត់ខ្លួន ក្នុងការលិចនាវាដែលបានកើតមានឡើងនៅភាគកណ្ដាលប្រទេសនេះ នារាត្រីថ្ងៃទី
១៣ កញ្ញា ដោយអាកាសធាតុអាក្រក់។ អ្នកនាំពាក្យនៃក្រុមព្រឹក្សាពោលខាងលើ
លោកស្រី Mina  Marasigan បានឲ្យដឹងថា៖ នាវា Maharlika II បានលិចនៅសមុទ្រ
ជុំវិញកោះ Leyte ភាគកណ្ដាលហ្វីលីពីន។ គិតដល់ឥឡូវនេះ មនុស្សចំនួន ១៤ នាក់ ត្រូវបានជួយសង្គ្រោះ។ ការងារជួយសង្គ្រោះនៅជួបការលំបាកដោយសារអាកាសធាតុ អាក្រក់និងរលកធំៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ