ម៉ាឡេស៊ីខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីស្វែងរកយន្តហោះបាត់ខ្លួន MH370

ម៉ាឡេស៊ីខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីស្វែងរកយន្តហោះបាត់ខ្លួន MH370 - ảnh 1
រដ្ឋមន្ត្រីក្រសួងការពារប្រទេសនិងជារដ្ឋមន្ត្រីស្តីទីក្រសួងគមនាគមន៍ម៉ាឡេស៊ី លោក Hishammunddin Hussein (Image: Vietnam+)

(VOVworld) – ក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី ៣១ មិនា រដ្ឋមន្ត្រីក្រសួងការពារ
ប្រទេសនិងជារដ្ឋមន្ត្រីស្តីទីក្រសួងគមនាគមន៍ម៉ាឡេស៊ី លោក Hishammunddin Hussein បានសង្កត់ធ្ងន់ថា៖ កិច្ចសហប្រតិបត្តិការ អន្តរជាតិក្នុងយុទ្ធនាការស្វែងរកយន្តហោះ
បាត់ខ្លួន MH370 គឺធំធេងណាស់ដោយមានការចូលរួមរបស់កងទ័ពប្រទេសម៉ាឡេស៊ី
អ៊ូស្រ្តាលីអាមេរិក នូវែលហ្សេឡង់ ចិន ជប៉ុននិងកូរ៉េខាងត្បូង។ លោក Hishammunddin
Hussein បានអះអាងថា៖ ម៉ាឡេស៊ីរួមជាមួយប្រទេសទាំងឡាយកំពុងខំប្រឹងប្រែងអស់
ពី កំលាំងកាយចិត្តរបស់ខ្លួនដើម្បីស្វែងរកស៊ើបអង្កេតនិងមិនបោះបង់ក្តី សង្ឈឹមទេ។
 នាថ្ងៃដ៏ដែល តំណាងជាន់ខ្ពស់របស់អ៊ូស្ត្រាលីប្រចាំនៅម៉ាឡេស៊ី លោក Rod Smith បានប្រកាសអំពីការបង្កើតមជ្ឈមណ្ឌលសម្របសម្រួលស្ថាប័ន រួម (JACC) ដែលបាន
តាំងពីនៅទីក្រុង Perth របស់អ៊ូស្រ្តាលី ​ដោយមានភារកិច្ចសម្រសម្រួលបណ្ដាស
កម្មភាពស្វែងរករវាងរដ្ឋាភិបាលអ៊ូស្ត្រាលីនិងបណ្ដាក្រុមស្វែងរក អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ