យន្តហោះ MH 370 របស់ម៉ាឡេស៊ីត្រូវបាត់ខ្លួនមុនពេលចូលក្នុងតំបន់ត្រួតពិនិត្យហោះហើររបស់វៀតណាម

យន្តហោះ MH 370 របស់ម៉ាឡេស៊ីត្រូវបាត់ខ្លួនមុនពេលចូលក្នុងតំបន់ត្រួតពិនិត្យហោះហើររបស់វៀតណាម - ảnh 1
យន្តហោះ MH 370 របស់ម៉ាឡេស៊ីត្រូវបាត់ខ្លួនមុនពេលចូលក្នុងតំបន់ត្រួតពិនិត្យហោះហើររបស់វៀតណាម(internet)

(VOV)_ចំពោះព័ត៍មានពីនាយកដ្ឋានអាកាសចរណ៍ម៉ាឡេស៊ីជូន​ព័ត៍មាននា
ពេលថ្មីៗ នេះថា៖ យន្តហោះ MH 370 ត្រូវបាត់ខ្លួន មានការ​ទាំក់​ទិនដល់ការទទួល ខុសត្រូវរបស់វៀតណាម ពីព្រោះថា៖ យន្តហោះនេះបាន​ចូលក្នុងតំបន់ត្រួតពិនិត្យ
ហោះហើរ  (តំបន់ Igari) និងវៀតណាមបាន​ជូន​ដំណឹងអោយភាគីម៉ាឡេស៊ីយឺត១២
នាទី  នាយកនាយកដ្ឋានអាកាសចរណ៍វៀតណាម លោក Lai Xuan Thanh បានចាត់ ទុកថា៖ បណ្ដាពាក្យសំដី​ពោល​ខាងលើនេះគឺមិនគ្រប់គ្រាន់ទេ និងអាចធ្វើអោយសា
ធារណៈមតិ​យល់ច្រឡំដែរ។ លោក Lai Xuan Thanh អះអាងថា៖

          “ យើងខ្ញុំអះអាងថាៈ យន្តហោះ MH 370 ត្រូវបាត់សញ្ញានៅលើ​អេក្រង់​រ៉ាដា​មុនពេលចូលក្នុងតំបន់ Iragi របស់វៀតណាម។ ស្ថាប័នអាកាសចរណ៍​របស់ភាគី​ទាំង​ពីរបានកំណត់រយៈពេលផ្ទេរប្តូរគឺម៉ោង១៧និង២២នាទី (ម៉ោង​អន្តរជាតិ) ​ប៉ុន្តែ​ដល់ ម៉ោង ១៧និង២០នាទី ៤៣វិនាទី សញ្ញារបស់យន្តហោះនេះបានបាត់លើអេក្រង់របស់
ស្ថានីយគ្រប់គ្រងអាកាសចរណ៍ទីក្រុងហូជីមិញហើយ (ACC ហូជីមិញ)។ ​ការ​ផ្ទេរប្រគល់នេះមិនទាន់បានសម្រេចដែរ។ ​ហើយម៉ាឡេស៊ីក៏បានទទួលស្គាល់​រយៈពេលចុងក្រោយដែលមានសញ្ញា​របស់យន្តហោះនេះគឺ​មុនម៉ោង​១៧ និង​២២
​នា​ទីដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ