រង្វាន់ណូបែលឆ្នាំ ២០២២

(VOVWORLD) - រង្វាន់ណូបែលផ្នែកជីវសាស្ត្រត្រូវបានប្រកាសនៅម៉ោង ១១និង ៣០ នាទី ព្រឹក ថ្ងៃទី ៣ ខែតុលា ក្នុងទីក្រុង Stockholm (ស៊ុយអែត)។ 
រង្វាន់ណូបែលឆ្នាំ ២០២២ - ảnh 1អ្នកឯកទេសខាងហ្សែន Mary-Claire King (សហរដ្ឋអាមេរិក) - បេក្ខជនដ៏ភ្លឺស្វាងម្នាក់សម្រាប់រង្វាន់ណូបែលផ្នែកសរីរវិទ្យា (រូបថត៖ airsfoundation)

ដូចធម្មតា រង្វាន់ជីវវេជ្ជសាស្ត្រនឹងបើកសប្តាហ៍ណូបែលឆ្នាំ ២០២២  - ជាព្រឹត្តិការណ៍ដែលពិភពលោករង់ចាំជារៀងរាល់ឆ្នាំ។ អ្នកជំនាញព្យាករណ៍ថា ការស្រាវជ្រាវទាក់ទងនឹងជំងឺមហារីកសុដន់ និងវ៉ាក់សាំងដែលផលិតតាមបច្ចេកវិទ្យា mRNA ទំនងជាឈ្នះពានរង្វាន់នៅឆ្នាំនេះ។

រង្វាន់ណូបែលផ្នែកជីវសាស្ត្រត្រូវបានប្រកាសនៅម៉ោង ១១និង៣០នាទី ព្រឹក ថ្ងៃទី ៣ ខែតុលា ក្នុងទីក្រុង Stockholm (ស៊ុយអែត)។ បន្ទាប់មកញគឺរង្វាន់ណូបែលរូបវិទ្យា នៅថ្ងៃទី ៤ ខែតុលា; គីមីវិទ្យានៅថ្ងៃទី ៥ ខែតុលា និងអក្សរសិល្ប៍នៅថ្ងៃទី ៦ ខែតុលា។ រង្វាន់ណូបែលសន្តិភាពគឺជារង្វាន់តែមួយគត់ដែលត្រូវបានប្រកាសនៅទីក្រុងអូស្លូ (ន័រវែស) នៅថ្ងៃទី ៧ ខែតុលា។ ទន្ទឹមនឹងនេះ រង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចនឹងបិទសប្តាហ៍ណូបែលនៅថ្ងៃទី ១០ខែតុលា។

សូមគូសបញ្ជាក់ថា រង្វាន់ណូបែលផ្នែកជីវសាស្ត្រឆ្នាំ ២០២១បានទៅអ្នកវិទ្យាសាស្ត្រជនជាតិអាមេរិកពីរនាក់គឺលោក David Julius និង Ardem Patapoutian។ សរុបមក ក្នុងចំណោមអ្នកឈ្នះរង្វាន់ណូបែលទាំង ១៣ នាក់ក្នុងឆ្នាំ ២០២១ មានតែម្នាក់គត់ជាស្ត្រី។ ពោលគឺ ពានរង្វាន់ទាំងអស់នៅក្នុងវិស័យវិទ្យាសាស្ត្រត្រូវបានប្រគល់ជូនបុរសទាំងអស់៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ