រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និង UAE ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

(VOVWORLD) - នាថ្ងៃទី ២ មិថុនា រដ្ឋមន្ត្រីការបរទេសនៃអេមីរ៉ាតអារ៉ាប់រួម លោក Abdullad bin Zayed Nahyan បានជួបជាមួយសមភាគីរុស្ស៊ី លោក Sergey Lavrov នៅទីក្រុង Cape Town (ប្រទេសអាហ្វ្រិកខាងត្បូង) ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យជាច្រើន។ 

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និង UAE ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន - ảnh 1លោក Abdullad bin Zayed Nahyan (ឆ្វេង) រដ្ឋមន្ត្រីការបរទេសនៃអេមីរ៉ាតអារ៉ាប់រួម (UAE) និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov។ (រូបថត៖ wam.ae)
នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រីការបរទេស Zayed Nahyan បាន អះអាងថា UAE វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយរុស្ស៊ី ហើយថា ទំនាក់ទំនង រវាងប្រទេសទាំងពីរត្រូវបានពូនជ្រុំដោយផ្អែកលើការយល់ដឹង និងការគោរពគ្នាទៅវិញ ទៅមក។ អ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅរុស្ស៊ីបានដក ស្រង់ប្រភពពីទីភ្នាក់ងារសារព័ត៌មាន UAE Emirates ដោយរាយការណ៍ថា រដ្ឋមន្ត្រី ការបរទេសទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធ សាស្ត្រទ្វេភាគី ព្រមទាំងវាយតម្លៃ និងផ្លាស់ប្តូរយោបល់លើការវិវឌ្ឍន៍នានាដែលបាន កើតឡើងនាពេលថ្មីៗនេះនៅក្នុងតំបន់ក៏ដូចជាលើពិភពលោកផងដែរ។ យោងតាម លោករដ្ឋមន្ត្រីការបរទេស Zayed Nahyan UAE និងរុស្ស៊ីប្តេជ្ញាចិត្តនាំទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការទ្វេភាគីឡើងដល់កម្ពស់ថ្មីក្នុងវិស័យជាច្រើន ដើម្បីបម្រើផល ប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។ មុននោះ នាថ្ងៃដដែល ក្រសួងការបរ ទេសរុស្ស៊ីក៏បាននិយាយផងដែរថា រដ្ឋមន្ត្រីការបរទេសទាំងពីរបានពិភាក្សាអំពីការ អភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមានបច្ចេកវិទ្យាជឿនលឿន ថាមពល ទេសចរណ៍ និងការរុករកអវកាស។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ អំពីស្ថានភាពនៅស៊ីរី យេម៉ែន និងលីប៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ