រដ្ឋសភាបូលីវីអនុម័តលើសេក្តីព្រាងច្បាប់ស្តីពីការរៀបចំការបោះឆ្នោត

(VOVWORLD) - នាថ្ងៃទី ២៣ ខែវិច្ឆិកា សភាពីរជាន់របស់ បូលីវីបានអនុម័តសេចក្តីព្រាងច្បាប់មួយ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការរៀបចំការបោះឆ្នោតថ្មីដោយគ្មានអតីតប្រ ធានាធិបតីលោក Evo Morales ។ 
រដ្ឋសភាបូលីវីអនុម័តលើសេក្តីព្រាងច្បាប់ស្តីពីការរៀបចំការបោះឆ្នោត - ảnh 1ប្រធានព្រឹទ្ធសភាពបូលីវី លោកស្រី Eva Copa (រូបថត៖ Cronica)

សេចក្តីព្រាងច្បាសប់ត្រូវបានសភាទាំងពីរជាន់របស់បូលីវីអនុម័តនោះ នឹងត្រូវដាក់ជូនទៅប្រធានាធិបតីបណ្តោះអាសន្ន  លោកលោកស្រី  Jeanine Anez។ ហើយលោកស្រី Jeanine Anez គ្រោងនឹង ចុះហត្ថលេខាលើឯកសារនេះឲ្យក្លាយទៅជាច្បាប់តែម្តង។

ក្នុងចំណោមបទប្បញ្ញត្តិនៃច្បាប់នេះរួមមានមាត្រាលុបចោលលទ្ធផលនៃការបោះ ឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី ២០ ខែតុលា និងអនុញ្ញាតឲ្យ ការបោះ ឆ្នោតថ្មី។ លើសពីនេះទៀត ច្បាប់នេះក៏មិនអនុញ្ញាតឱ្យមនុស្សម្នាក់ដែលធ្លាប់ធ្វើជាប្រធានាធិបតីអាចកាន់តំណែង ២ អាណត្តិទៀតទេ ដើម្បីឈរឈ្មោះបោះឆ្នោតតាំងជាប្រមុខប្រទេសឡើងវិញម្តងទៀតឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ