របាយការណ៍វៀតណាមឆ្នាំ២០៣០ស្ដីពីការអភិវឌ្ឍន៍ចីរភាពត្រូវបានសម្រេចនាចុងឆ្នាំ២០១៥

(VOVworld) - នារសៀលថ្ងៃទី៩ កញ្ញា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តី
វៀតណាមនិងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីការអភិវឌ្ឍន៍យ៉ាងចីរភាពនិងលើក
កំពស់សមត្ថភាពប្រកួតប្រជែងលោក Vu Duc Dam និងអនុប្រធានធនាគារពិភព
លោក(WB)លោក Axel van Trotsenburg បានធ្វើសហអធិបតីនៅសន្និសីទលើកទី១
អំពីរបាយការណ៍វៀតណាមឆ្នាំ២១៣០។របាយការណ៍របស់WBនៅសន្និសីទនេះ
បានសរឲ្យឃើញថា ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ សេដ្ឋកិច្ចវៀតណាមមានល្បឿន
កំណើនមធ្យមគឺ៥,៧%ក្នុង១ឆ្នាំ កម្រិតខ្ពស់ទី២លើពិភពលោក។ប្រសិនបើវៀត
ណាមចង់ប្រដេញទាន់បណ្ដាខឿនសេដ្ឋកិច្ចដូចជាកូរ៉េខាងត្បូង តៃវ៉ាន់ (ចិន) ត្រូវ
រក្សាល្បឿនកំណើនមធ្យមគឺ៩%ក្នុង១ឆ្នាំក្នុងរយៈពេល២០ឆ្នាំខាងមុខ។

របាយការណ៍វៀតណាមឆ្នាំ២០៣០ស្ដីពីការអភិវឌ្ឍន៍ចីរភាពត្រូវបានសម្រេចនាចុងឆ្នាំ២០១៥ - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ធ្វើអធីបតីនៅសន្និសីទនេះ

ថ្លែងមតិនៅសន្និសីទនេះ លោក Vu Duc Dam បានសំណូមពរឲ្យក្រសួងផែន
ការនិងវិនិយោគក្រុមប្រឹក្សាជាតិទទួលបន្ទុកការអភិវឌ្ឍន៍យ៉ាងចីរភាពនិងលើក
កំពស់លទ្ធភាពប្រកួតប្រជែង សហការយ៉ាងសកម្មជាមួយធនាគារពិភពលោកនិង
បណ្ដាអង្គការអន្តរជាតិ សំដៅនាំចេញរាល់បទដ្ឋាន គោលដៅ ភារកិច្ច​ដំណើរការ
និងការទទួលខុសត្រូវជាក់ស្ដែងរបស់ក្រសួង ស្ថាប័ននានាដើម្បីដោះស្រាយការ
លំបាក បង្កើតបរិយាកាសអាជីវកម្មងាយស្រួលសំរាប់សហគមន៍អង្គភាពអាជី
វកម្ម។តាមគម្រោងរបាយការណ៍វៀតណាមឆ្នាំ២០៣០នឹងត្រូវបានសម្រេចនា
ចុងឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ