រុស្ស៊ី យល់ព្រមពន្យារពេលកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យ អវកាសជាមួយសហរដ្ឋអាមេរិក

(VOVWORLD) - រដ្ឋាភិបាលរុស្ស៊ីបានយល់ព្រមពន្យារពេល កិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអវកាសជាមួយសហរដ្ឋអាមេរិកដល់ខែធ្នូឆ្នាំ ២០៣០។

បណ្ដាទីភ្នាក់ងារសារព័ត៌មាន បានដកស្រង់សេចក្ដីប្រកាសរបស់ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃទី ៣ ខែមេសាដែលថា“ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវនិងការប្រើប្រាស់អវកាសដោយសន្តិវិធីនឹងត្រូវពន្យារពេលដល់ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០៣០ ខាងមុខ” ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋាភិបាលរុស្ស៊ីបានឲ្យដឹងថាកិច្ចព្រមព្រៀងដូចដែលបានពោលខាងលើគឺជាក្របខ័ណ្ឌច្បាប់មូលដ្ឋានមួយសំដៅបង្កើតលក្ខខ័ណ្ឌសម្រាប់រុស្ស៊ី និងសហរដ្ឋអាមេរិក សហប្រតិបត្តិការលើវិស័យអវកាស។ ការពន្យារពេលកិច្ចព្រមព្រៀងនេះនឹងឆ្លើយតបទៅនឹងផលប្រយោជន៍របស់ភាគីទាំងពីរ ព្រមទាំងជំរុញការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនៃគម្រោងអវកាសរួមរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ