លើកកំពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអ៊ីស្រាអែល

(VOVWORLD) - នាថ្ងៃទី ២៥ កក្កដា ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃនៅអ៊ីស្រាអែល។ មុននឹងបញ្ចប់ដំណើរទស្សនកិច្ចនេះ នៅរសៀលម្សិលមិញ នៅទីក្រុង Tel Aviv ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu។

លើកកំពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអ៊ីស្រាអែល - ảnh 1ឧបនាយករដ្ឋមន្ត្រី Tran Luu Quang និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu (រូបថត៖ VGP/Hai Minh)

នៅក្នុងជំនួបពិភាក្សា លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយអ៊ីស្រាអែល វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក (១៩៩៣ - ២០២៣)។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់អ៊ីស្រាអែល ហើយដោយមានគុណសម្បត្តិបំពេញបន្ថែមគ្នាទៅវិញទៅមក  ភាគីទាំងពីរមានសក្ដានុពលខ្លាំងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការចាប់ផ្តើមច្នៃប្រឌិតថ្មី កសិកម្មបច្ចេកវិទ្យាខ្ពស់ជាដើម។

នៅមុនកិច្ចចរចា ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អ៊ីស្រាអែល (VIFTA)។ ដូច្នេះហើយ ក្រោយរយៈពេល ៧ ឆ្នាំ ជាមួយនឹងការចរចារចំនួន ១២ លើក វៀតណាមនិងអ៊ីស្រាអែលបានចុះហត្ថលេខាជាផ្លូវការ VIFTA ក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។ ការចុះហត្ថលេខា និងការអនុវត្ត VIFTA នឹងបង្កើតនូវមូលដ្ឋានអំណោយផលសម្រាប់វៀតណាម ក្នុងការជំរុញការនាំចេញផលិតផលជាប្រៀបខ្លាំង មិនត្រឹមតែទៅកាន់ប្រទេសអ៊ីស្រាអែលប៉ុណ្ណោះទេ ថែមទាំងមានឱកាសចូលទៅកាន់ទីផ្សារផ្សេងទៀតនៅមជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងអឺរ៉ុបខាងត្បូងទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ