លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមពិធីសម្ពោធផ្លូវល្បឿនលឿន Van Don - Mong Cai (ខេត្ត Quang Ninh)

(VOVWORLD) - គម្រោងនេះមានប្រវែងសរុបជាង ៨០ គីឡូម៉ែត្រ ដែលជួយ កាត់បន្ថយពេលវេលាធ្វើដំណើរពីទីក្រុងហាណូយទៅទីក្រុង Mong Cai ត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះ តាមនោះបើកលំហអភិវឌ្ឍថ្មីសម្រាប់ខេត្ត Quang Ninh និងតំបន់ដី សណ្តទន្លេក្រហមទាំងមូល។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមពិធីសម្ពោធផ្លូវល្បឿនលឿន Van Don - Mong Cai (ខេត្ត Quang Ninh) - ảnh 1ទិដ្ឋភាពនៅពិធីសម្ពោធផ្លូវល្បឿនលឿន Van Don - Mong Cai។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ១ កញ្ញា នៅខេត្ត Quang Ninh នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធផ្លូវល្បឿនលឿន Van Don - Mong Cai ខេត្ត Quang Ninh។ គម្រោងនេះមានប្រវែងសរុបជាង ៨០ គីឡូម៉ែត្រ ដែលជួយ កាត់បន្ថយពេលវេលាធ្វើដំណើរពីទីក្រុងហាណូយទៅទីក្រុង Mong Cai ត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះ តាមនោះបើកលំហអភិវឌ្ឍថ្មីសម្រាប់ខេត្ត Quang Ninh និងតំបន់ដី សណ្តទន្លេក្រហមទាំងមូល។ ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការ សម្រេចផ្លូវល្បឿនលឿនចុងក្រោយដើម្បីតភ្ជាប់តំបន់នោះ គឺមានអត្ថន័យសំខាន់ ដោយអនុវត្តន៍គោលជំហរ គោលមាគ៌ារបស់បក្ស និងរដ្ឋលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ជាពិសេសការសាងសង់ប្រព័ន្ធផ្លូវល្បឿនលឿន; រួមចំណែកក្នុងការ លុបបំបាត់ចំណុចកកស្ទះចរាចរណ៍; បង្កើតកម្លាំងចលករថ្មី និងលំហអភិវឌ្ឍសម្រាប់ តំបន់វាលទំនាប ព្រៃភ្នំភាគខាងជើង តំបន់ដីសណ្ដទន្លេក្រហម រួមទាំងខេត្ត Quang Ninh ផងដែរ។ ទន្ទឹមនឹងនោះ ជំរុញផលិតកម្ម អាជីវកម្ម ពាណិជ្ជកម្ម សេវាកម្ម ទេស ចរណ៍ អភិវឌ្ឍន៍មណ្ឌលឧស្សាហកម្ម មណ្ឌលនគរដែលមានផ្លូវល្បឿនលឿនឆ្លងកាត់ ឆ្ពោះទៅរកគោលដៅអភិវឌ្ឍសេដ្ឋកិច្ចបៃតង ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកប ដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ