លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ លើកកំពស់គុណភាពក្នុងសកម្មភាពមនុស្សធម៌

(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែសីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមមហាសន្និបាតលើកទី ១១ នៃសមាគម កាកបាទក្រហមវៀតណាម។

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ លើកកំពស់គុណភាពក្នុងសកម្មភាពមនុស្សធម៌ - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្លែងនៅមហាសន្និបាត។ (រូបថត៖ VOV)
ថ្លែងនៅមហាសន្និបាត លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យ សមាគមកាកបាទក្រហមវៀតណាមបន្តអនុវត្តន៍ឲ្យបានល្អនូវគោលជំហររបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋស្តីពីមនុស្សធម៌; ផ្តោតលើការងារសង្គមមនុស្ស ធម៌ ចូលរួមបង្ការទប់ស្កាត់ និងឆ្លើយតបនឹងគ្រោះធម្មជាតិ ជំងឺរាតត្បាត ចលនាការ បរិច្ចាគឈាម បរិច្ចាគជាលិកាស្ម័គ្រចិត្ត និងការថែទាំសុខភាពរបស់ប្រជាជន។ លោក ប្រធានរដ្ឋគាំទ្រ ហើយវាយតម្លៃខ្ពស់ចំពោះការងាររបស់សមាគម ដែលបានកំណត់ កម្មវិធី “សុវត្ថិភាពសម្រាប់អ្នកនេសាទក្រីក្រនិងជួបការលំបាក” កម្មវិធី “អាហារូបត្ថម្ភ សម្រាប់កុមារក្រីក្រនិងពិការ” រួមជាមួយគម្រោងបរិស្ថាននានា គឺជាកម្មវិធីសំខាន់ៗ នៃអាណត្តិទី១១។ លោកប្រធានរដ្ឋក៏បានស្នើឲ្យ សមាគមគួរតែពង្រឹងនិងកសាង សមាគមឲ្យមានកិត្យានុភាព រឹងមាំ លើកកំពស់ឥទ្ធិពល និងកម្លាំងទាក់ទាញក្នុងការងារ មនុស្សធម៌ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ