វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃការប្រឡង “សំនៀងពិរោះភាសាកូរ៉េខាងត្បូង-VOV ២០១៩”

(VOVWORLD) - ឈុតសម្ដែង២៦ឈុតត្រូវបានគណៈចាត់តាំងជ្រើសរើសដើម្បីចូលរួម វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលបានរៀបចំឡើងនាយប់ថ្ងៃទី២០ខែធ្នូ នៅរោងល្ខោនវិទ្យុ សម្លេងវៀតណាម។ បក្ខជនភាគច្រើនបានជ្រើសរើសបទចម្រៀងដែលត្រូវ បានយុវជននិយមចូលចិត្ត។ 
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃការប្រឡង “សំនៀងពិរោះភាសាកូរ៉េខាងត្បូង-VOV ២០១៩” - ảnh 1បណ្ដាបេក្ខជនចូលរួមសម្ដែងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ  

  ការប្រឡង “សំនៀងពិរោះភាសាខាងត្បូង - VOV ២០១៩” ត្រូវបាន វិទ្យុសម្លេងវៀតណាម (VOV) រៀបចំឡើងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី២៧ឆ្នាំទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាងត្បូង (ថ្ងៃទី ២២ខែធ្នូឆ្នាំ១៩៩២-ថ្ងៃទី២២ខែធ្នូឆ្នាំ២០១៩) និងរំលឹកខួបលើកទី១ឆ្នាំទិវា ផ្សាយកម្មវិធីផ្សាយសម្លេងជាភាសាកូរ៉េខាងត្បូងជាលើកដំបូង តាមប៉ុស្តិ៍ VOV5។ ក្រោយរយៈពេល២ខែបំផុសឡើង គណៈចាត់តាំងទទួលបានការ ចូលរួមរបស់ឈុតសម្ដែងជាង៤០០ឈុតពីមិត្តវ័យក្មេងទូទាំងប្រទេស។

        ឈុតសម្ដែង២៦ឈុតត្រូវបានគណៈចាត់តាំងជ្រើសរើសដើម្បីចូលរួម វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលបានរៀបចំឡើងនាយប់ថ្ងៃទី២០ខែធ្នូ នៅរោងល្ខោនវិទ្យុ សម្លេងវៀតណាម។ បក្ខជនភាគច្រើនបានជ្រើសរើសបទចម្រៀងដែលត្រូវ បានយុវជននិយមចូលចិត្ត។ លោក Tran Nhat Duong អ្នកទទួលបន្ទុកប៉ុស្តិ៍ តន្ត្រី (VOV3) អនុប្រធានគណៈចាត់តាំងបានអោយដឹងថា៖

        “ការប្រឡងសំនៀងពិរោះភាសាកូរ៉េខាងត្បូង ជាសកម្មភាពមួយក្នុង ចំណោមសកម្មភាពរបស់ VOV សំដៅឆ្លើយតបនឹងតម្រូវការរបស់មហាជន យ៉ាងច្រើនកុះករ ជាពិសេសគឺយុវជន។ កម្មវិធីនេះក៏រួមចំណែករឹតបន្តឹង ថែមទៀតនូវចំណងមិត្តភាពរវាងវៀតណាមនិងកូរ៉េខាងត្បូង ក៏ដូចជាជួយ អោយមិត្តវ័យក្មេងយល់ដឹងថែមទៀតអំពីវប្បធម៌និងតន្ត្រីរបស់កូរ៉េខាងត្បូងផងដែរ”។

        ក្រោយពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គណៈមេប្រយោជន៍នឹងជ្រើស រើសឈុតសម្ដែងចំនួន១០ដើម្បីឈានចូលវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី១០ខែមករាឆ្នាំ២០២០ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ