វៀតណាមជាកន្លែងមកទេសចរណ៍និងវិនិយោគគួរឲ្យទាក់ទាញចំពោះជនអាមេរិក

(VOVworld) - នាយប់ថ្ងៃទី២ កក្កដា អគ្គកុងស៊ុលសហរដ្ឋអាមេរិកប្រចាំនៅទីក្រុង
ហូជីមិញ ភាគខាងត្បូងវៀតណាម បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៣៨ នៃទិវាបុណ្យឯករាជជាតិអាមេរិក។ថ្លែងមតិនៅទីនេះ លោក David Shear ឯកអគ្គរដ្ឋទូត
អាមេរិកប្រចាំនៅវៀតណាម បានសំដែងសុទិដ្ឋិនិយមទៅលើយថាទស្សន៍ដ៏ល្អប្រសើរ
នៃទំនាក់ទំនងរវាងប្រទេសទាំង២វៀតណាម-អាមេរិកនាពេលអនាគត។

វៀតណាមជាកន្លែងមកទេសចរណ៍និងវិនិយោគគួរឲ្យទាក់ទាញចំពោះជនអាមេរិក - ảnh 1
លោក David Shear ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅវៀតណាម (រូបថត៖TTXVN)


ក្នុងឱកាសនេះដែរ លោក Le Manh Ha អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង
ហូជីមិញបាន ផ្ញើរសេចក្ដីអបអរសាទរទិវាបុណ្យឯករាជជាតិដ៏មហិមាររបស់ប្រជាជន
អាមេរិក។លោក បានសង្កត់ធ្ងន់ថាទំនាក់ទំនងរវាងប្រទេសទាំង២បាន មានការបោះ
ជំហានវែងៗ។ក្នុងកាលៈទេសៈនោះ ការសម្រេចកិច្ចចរចារនិងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) នឹងបង្កលក្ខណៈងាយស្រួលដើម្បីជំរុញ ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីឲ្យខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ