វៀតណាមជួយសង្គ្រោះប្រជាជនហ្វីលីពីនចំនួន៩នាក់នៅលើសមុទ្រ

វៀតណាមជួយសង្គ្រោះប្រជាជនហ្វីលីពីនចំនួន៩នាក់នៅលើសមុទ្រ - ảnh 1
វៀតណាមជួយសង្គ្រោះប្រជាជនហ្វីលីពីនចំនួន៩នាក់នៅលើសមុទ្រ

(VOV)_មជ្ឈមណ្ឌលរួមសហការជួយសង្គ្រោះនាវាចរណ៍វៀតណាម និង
​មជ្ឈមណ្ឌលស្រាវជ្រាវជួយសង្គ្រោះហ្វីលីពីន បានជួយសង្គ្រោះប្រជាជន​ហ្វីលី
ពីនចំនួន៩នាក់ នៅប្រជុំកោះ Truong Sa ខេត្ត Khanh Hoa (ភាគ​កណ្ដាល​វៀត
ណាម) នាថ្ងៃទី៩ឧសភា។ មុននោះ នាថ្ងៃទី៨ឧសភា មជ្ឈមណ្ឌល​រួមសហការ
ជួយសង្គ្រោះនាវាចរណ៍វៀតណាម ទទួលបានព័ត៍មានថា៖ នាវា​នេសាទត្រីមាន
ផ្លាក់លេខ BD 95550 TS ដោយលោក Dao Duy Dung ជាកាពីតែន កំពុងនេសាទ
ត្រីនៅលើសមុទ្រ បានជួយសង្គ្រោះប្រជាជនហ្វីលីពីនចំនួន៩នាក់។​ជនរងគ្រោះ
ទាំងនេះ នៅលើនាវាតូច១ ម៉ាស៊ីនត្រូវខូច នៅតំបន់​សមុទ្រនៃប្រជុំកោះ Truong
 Sa ខេត្ត Khanh Hoa ។ បន្ទាប់ពីពេលបាន​ជួយសង្គ្រោះនេះ នាវា BD 95 550 TS 
បានផ្តល់ម្ហូបអាហារ និងថែទាំ​សុខាភិបាល អោយជនហ្វីលីពីនទាំងនេះ។ នា
រសៀលថ្ងៃទី៩ ឧសភា នាវារបស់ហ្វីលីពីន បានទទួលជនរងគ្រោះទាំង៩នាក់
នេះហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ