វៀតណាមនឹងចូលរួមក្នុងគំនិតផ្តួចផ្តើមសំខាន់ៗ នៅកិច្ចប្រជុំ COP២៨

(VOVWORLD) - កិច្ចប្រជុំលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) បានបើកនាថ្ងៃទី ៣០ ខែវិច្ឆិកា នៅទីក្រុងឌូបៃ នៃអេមីរាតអារ៉ាប់រួម (UAE)។ 
វៀតណាមនឹងចូលរួមក្នុងគំនិតផ្តួចផ្តើមសំខាន់ៗ នៅកិច្ចប្រជុំ COP២៨ - ảnh 1រូបថត៖ baotainguyenmoitruong.vn

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាង ១៣០ នាក់ និងគណៈប្រតិភូប្រហែល ៧០.០០០ នាក់មកពីប្រទេស អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ច ក្រុមយុវជន និងអ្នកពាក់ព័ន្ធផ្សេងទៀតបានចូលរួមកិច្ចប្រជុំនេះ។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំ។

យោងតាមអនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Le Cong Thanh ការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុង COP២៨ និងសកម្មភាពនានានឹងជះឥទ្ធិពលយ៉ាងសំខាន់លើជោគជ័យនៃកិច្ចប្រជុំ និងការខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកលលោក។ ទស្សនៈរបស់វៀតណាមពេលចូលរួមកិច្ចប្រជុំគឺ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុត្រូវបានអនុវត្តន៍ ដោយផ្អែកលើគោលការណ៍នៃភាពយុត្តិធម៌។

ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ ពិធីមួយក៏នឹងប្រព្រឹត្តទៅដើម្បីប្រកាសផែនការប្រមូលធនធាន ដើម្បីអនុវត្តសេចក្តីថ្លែងការនយោបាយ បង្កើតភាពជាដៃគូផ្លាស់ប្តូរថាមពលយុត្តិធម៌របស់វៀតណាម (JETP)។ ការដែលវៀតណាមប្រកាសផែនការ កៀងគរដៃគូអន្តរជាតិ សហការ និងគាំទ្រវៀតណាមក្នុងការអនុវត្តការប្តេជ្ញាចិត្តឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងបណ្តាក់ទុនក្នុងគម្រោងផ្លាស់ប្តូរថាមពលឆ្ពោះទៅការផ្លាស់ប្តូរបៃតង ឆ្ពោះទៅការប្រែក្លាយបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចកាបូនទាប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ