វៀតណាមនឹងបន្តជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់ UNESCO

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងបន្តលើកកំពស់តួនាទីរបស់ខ្លួនជាសមាជិកសកម្ម និងមានទំនួលសុខត្រូវរបស់ UNESCO ចូលរួមយ៉ាងសកម្មរាល់សកម្មភាព និងរួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់អង្គការ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃរដ្ឋជាសមាជិក។ 
វៀតណាមនឹងបន្តជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់ UNESCO - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបលោកស្រី Audrey Azoulay អគ្គនាយិកា UNESCO (រូបថត៖ Duong Giang/TTXVN)

នារសៀលថ្ងៃទី៦ ខែកញ្ញា នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោកស្រី Audrey Azoulay អគ្គនាយិការនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទៅ ៧ខែកញ្ញា។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍវប្បធម៌ ដោយចាត់ទុកវប្បធម៌ជាកម្លាំងចលករ ជាគោលដៅ និងជាមូលដ្ឋានគ្រឹះស្មារតីសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងបន្តលើកកំពស់តួនាទីរបស់ខ្លួនជាសមាជិកសកម្ម និងមានទំនួលសុខត្រូវរបស់ UNESCO ចូលរួមយ៉ាងសកម្មរាល់សកម្មភាព និងរួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់អង្គការ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃរដ្ឋជាសមាជិក។ ដោយមានបំណងចង់រួមចំណែកយ៉ាងសកម្ម  ចំពោះបញ្ហាដែល UNESCO និងសមាជិករបស់ខ្លួនយកចិត្តទុកដាក់ វៀតណាមកំពុងឈរឈ្មោះជាសមាជិកនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រាប់អាណត្តិ ២០២៣-២០២៧ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើវិស័យអប់រំ និងការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ ក៏ដូចជា ស្នើសុំការគាំទ្រពី UNESCO ដើម្បីឱ្យវៀតណាមអាចបញ្ជូនបុគ្គលិកដែលមានសមត្ថភាពទៅធ្វើការនៅអង្គការពហុភាគី រួមទាំង UNESCO ផងដែរ។

អគ្គនាយិការ UNESCO បានអះអាងថា វៀតណាមគឺជាសមាជិកសំខាន់របស់ UNESCO ដោយទន្ទឹងរង់ចាំវៀតណាមបន្តរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ ព័ត៌មាន និងទំនាក់ទំនងជាមួយ UNESCO ក៏ដូចជាចូលរួមដោះស្រាយបញ្ហារួមរបស់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ