វៀតណាមបន្តការងារស្វែងរកយន្តហោះម៉ាឡេស៊ីបាត់ខ្លួន

វៀតណាមបន្តការងារស្វែងរកយន្តហោះម៉ាឡេស៊ីបាត់ខ្លួន - ảnh 1
វៀតណាមបន្តការងារស្វែងរកយន្តហោះម៉ាឡេស៊ីបាត់ខ្លួន(TTXVN)

          (VOV)_នាព្រឹកថ្ងៃទី១១ មិនា យន្តហោះឧត្ថម្ភាគចក្រ Mi 171 ចំនួន២គ្រឿង
របស់​វៀតណាម ​បានចាកចេញពីព្រលានយន្តហោះ Ca Mau ទៅកាន់ទីកន្លែង
​ដែល​បាន​សង្ស័យថាមានវត្ថុចំឡែកមួយចំនួនលើសមុទ្រ ដើម្បីស្វែងរក​ស្លាក​ស្នាមនៃយន្តហោះម៉ាឡេស៊ីដែលផ្ដាច់ទាក់ទងត្រូវបាត់ខ្លួន។ តាមរបាយការណ៍
ថ្មីៗ​របស់​ការិយាល័យ​ស្វែងរក ជួយសង្គ្រោះជាតិថា៖ នាបច្ចុបប្បន្ន វៀតណាមបាន​ប្រើប្រាស់យន្តហោះចំនួន៦គ្រឿង នាវាគ្រប់ប្រភេទ​៧គ្រឿង ដើម្បីបំរើការងារ​
ស្វែងរក​ ជួយសង្គ្រោះនេះ។

កម្លាំងបរទេសចូលរួមការស្វែងរក ជួយសង្គ្រោះនេះមានយន្តហោះចំនួន៤
គ្រឿង នាវាចំនួន១១គ្រឿង របស់ម៉ាឡេស៊ី សិង្ហបុរី ចិន។

ក្នុងពេលជាមួយគ្នានោះ ដំណាងក្រុមហ៊ុនធានារ៉ាប់រងចិនបានអោយដឹងថា៖បានត្រៀមខ្លួនជាស្រេចសំណងការខូចខាតជូនគ្រួសារអ្នកធ្វើដំណើរលើយន្តហោះ​របស់ម៉ាឡេស៊ី ដែលត្រូវផ្ដាច់ទំនាក់ទំនងនាថ្ងៃទី៨ មិនា។

          នាព្រឹកថ្ងៃទី ១១ មិនា នៅទីបញ្ជាការ​ស្វែងរក ជួយ​សង្គ្រោះជួរមុខប្រចាំ​នៅ
​ Phu Quoc អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងដឹក​ជញ្ជូន​វៀតណាម លោក Pham
Quy Tieu បានធ្វើអធិបតីសន្និសីទកាសែតស្ដីពីការលាត​ត្រដាងអនុវត្តការងារ
ស្វែងរក ជួយសង្គ្រោះ ក្នុងថ្ងៃទី១១ មិនា។

          តាមនោះ បណ្ដាបណ្ដាកម្លាំងបន្តបើកទូលាយក្របខ័ណ្ឌស្វែងរក ជួយ
សង្គ្រោះ។ លោក Pham Quy Tieu ក៏បានអោយដឹងដែរថា៖​បានបង្កើតខ្សែរទូរស័ព្ទ
 Hotline ចំនួន២ ដើម្បីផ្តល់ព័ត៍មានស្ដីពីការងារស្វែងរក ជួយសង្គ្រោះនេះផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ