វៀតណាមបន្តការងារស្វែងរកយន្តហោះម៉ាឡេស៊ីបាត់ខ្លួន

វៀតណាមបន្តការងារស្វែងរកយន្តហោះម៉ាឡេស៊ីបាត់ខ្លួន - ảnh 1
វៀតណាមបន្តការងារស្វែងរកយន្តហោះម៉ាឡេស៊ីបាត់ខ្លួន (រូបថតៈ vov.vn)


(VOVworld)-យោងតាមខុទ្ទកាល័យគណៈកម្មាធិការស្វែងរកជួយសង្រ្គោះជាតិវៀត
ណាមថា នាថ្ងៃទី១៣មិនា កងទ័ពវៀតណាមនឹងប្រើប្រាស់យន្តហោះ ចំនួន៣គ្រឿង (ក្នុងនោះមានយន្តហោះយាមល្បាត CASA ១គ្រឿងនិងយន្តហោះ  AN 26 ចំនួន
២គ្រឿង)សំដៅបើកទូលាយទីតាំងស្វែងរកពីតំបន់សេវ៉ាកម្ម-វិទ្យាសាស្រ្តបច្ចេកទេស
(ហៅកាត់ថា DK1)ប៉ែកខាងត្រូងដល់តំបន់ត្រួតស៊ីគ្នា វៀតណាម-ម៉ាឡេស៊ីបែកខាង
ជើង។លើសមុទ្រនឹងប្រើប្រាស់នាវាចំនួន៧គ្រឿងក្នុងនោះមាននាវាភ័ស្តុភា១គ្រឿង។

        មុននោះ គិតដល់ម៉ោង១៧នាថ្ងៃទី១២មិនា វៀតណាមបានប្រើប្រាស់យន្ត
ហោះចំនួន៤គ្រឿង នាវាគ្រប់ប្រភេទចំនួន៩គ្រឿងបានបន្តការបើកទូលាយ ក្របខ័ណ្ឌ
ស្វែងរក។ ក្រៅពីនោះនៅមាននាវា៤គ្រឿង យន្តហោះ៤គ្រឿងរបស់ ចិន អាមេរិក
ម៉ាឡេស៊ី និងថៃចូលរួមការស្វែងរកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ