វៀតណាមមានគោលបំណងបញ្ចប់ការចរចារស្ដីពី TPP ជាមួយអាមេរិកយ៉ាងឆាប់ៗ

(VOV)_ នៅក្នុងសន្និសីទកាសែតសាមញ្ញ  នាថ្ងៃទី២២ មករា   អ្នកនាំពាក្យរង 
នៃក្រសួងការបរទេសវៀតណាម លោកស្រី ​Pham Thu Hang បានជូនដំណឹងអំពី
បណ្ដាសកម្មភាព​កិច្ចការ​បរទេស​សំខាន់ៗ របស់វៀតណាម នាពេលខាងមុខនេះ។
 ក្នុងនោះមានជំនួបសន្ទនានយោបាយ សន្តិសុខការពារប្រទេសវៀតណាម-អាមេរិក ​លើកទី៧ ដែលប្រព្រឹត្តទៅនាថ្ងៃទី២២ និងទី២៣ មករា នៅទីក្រុងហាណូយនៃប្រ
ទេសទាំងពីរ។ នៅទីនេះ ភាគីទាំងពីរបានវាយតំលៃខ្ពស់ចំពោះសភាពការណ៍អនុ
វត្តកិច្ចព្រមព្រៀងដៃគូលើគ្រប់វិស័យ នាពេលកន្លងទៅ និងផ្លាស់ប្តូរអំពីបណ្ដាបញ្ហា
ដែល​ភាគីទាំងពីរបានយកចិត្តទុកដាក់ដូចគ្នា។

វៀតណាមមានគោលបំណងបញ្ចប់ការចរចារស្ដីពី TPP ជាមួយអាមេរិកយ៉ាងឆាប់ៗ - ảnh 1
លោកស្រី Pham Thu Hang

          ឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៍មានអំពីប្រតិកម្មរបស់វៀតណាម ចំពោះ
សុទិដ្ឋនិយមរបស់អាមេរិក អំពីការបញ្ចប់ចរចារស្ដីពី TPP រវាង​វៀតណា​ម​និងអាមេរិក 
នឹងបានបញ្ចប់នាចុងឆ្នាំ២០១៥ ​លោកស្រី Pham Thu Hang បានអះអាងថា៖

          “ ចំពោះវៀតណាម TPP ជាជំហាន១ក្នុងការ​អនុវត្ត​ការផ្តួចផ្តើមគំនិត គោលមា
គា៍ធ្វើសមាហរណកម្មអន្តរជាតិ លើគ្រប់ជ្រុងជ្រោយ ​រួមចំណែកជំរុញកំណើនសេដ្ឋ
កិច្ចជាតិ។ វៀតណាមកំពុងខំប្រឹងប្រែងរួមជាមួយសមាជិក TPP ផ្សេងៗទៀត ជំរុញ
បញ្ចប់ដំណើការចរចារយ៉ាង​ឆាប់ៗដូចជាកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់
នៃប្រទេស TPP ទាំងឡាយ។ ”

          ក៏ក្នុងសន្និសីទកាសែតនេះដែរ ​ លោកស្រី Pham Thu Hang ​បាន​អះអាងនូវ
ទស្សនះរបស់វៀតណាមចំពោះការដែលចិនបានកែប្រែ​កោះនានានៅសមុទ្រខាង
កើត ដែលស្ថិតនៅក្នុងតំបន់ខ្ពង់រាបបាតសមុទ្រ និង​តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់
វៀតណាម​៖

          “ វៀតណាមមានគ្រប់មូលដ្ឋានគតិយុត្តិ និងភាស្តុតាងប្រវត្តិសាស្ត្រ​ ដើម្បីអះ
អាងនុវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Hoang Sa និង Truong Sa ។ វៀត
ណាមប្រឆាំងជំទាស់ និងសំណូមពរចិន​ត្រូវគោរពអធិបតេយ្យភាពរបស់វៀតណាម
 បញ្ចប់ភ្លាមរាល់អំពើកែប្រែកសាងសំណង់នានានៅប្រជុំកោះ Hoang Sa និងមិនទុក
អោយ​អំពើខុសឆ្គង់នេះបន្តកើតមានឡើងជាថ្មីម្តងទៀត​។”

ឆ្លើយសំណួរអំពីជំនួបសន្ទនាជាប្រចាំឆ្នាំរវាងវៀតណាមជាមួយសហភាពអ៊ឺរ៉ុប(EU)
ស្តីពីសិទ្ឋិមនុស្សលោកស្រីPham Thu Hangអោយដឹងថា៖ជំនួបសន្ទនានេះបានប្រព្រឹត្ត
ទៅនៅ​រដ្ឋធានីBrussels នៃប្រទេសបែលហ្សិកនាថ្ងៃទី១៩មករា។ដោយឈរលើស្មា​រតី
ស្មោះត្រង់និងស្ថាបនាភាគីទាំង២បានផ្លាស់ប្តូរបញ្ហារួមយកចិត្តទុកដាក់ជាច្រើនដែល
ក្នុងនោះមានបញ្ហាសិទ្ឋិមនុស្សសិទ្ឋិសេរីភាពខាងស្តីនិយាយ  អ៊ីនធឺណែតសេរីភាព
ខាងសារព័ត៌មាននិងកិច្ចសហប្រតិបត្តិការពហុភាគីរបស់អង្គការសហប្រជាជាតិ
ស្តីពីសិទ្ឋិមនុស្ស។
ក្នុងជំនួបនេះEU បានវាយតំលៃខ្ពស់ចំពោះ​ការផ្លាស់ប្តូរមតិស្ថាបនាដ៍ស្មោះត្រង់ ព្រមទាំង
ទទួលស្គាល់បណ្តាភាពចំរើនជឿនលឿនដែលវៀតណាមទទួលបាននាពេលកន្លងមក។
EUមានបំណង់ថា៖ភាគីទាំង២បន្តដំណើរជំនួបសន្ទនាបែបនេះដោយឈរលើស្មារតី
ស្ថាបនាយល់ដឹងគ្នាទៅវិញទៅមក៕


ប្រតិកម្មទៅវិញ

ផ្សេងៗ