វៀតណាមមានបំណងរួមជាមួយនូវែលសេឡង់ លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) - នាថ្ងៃទី ២២ ខែកក្កដា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នឹងអញ្ជើញជួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern ក្នុងឱកាសរំលឹកខួបលើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងទ្វេភាគី។
វៀតណាមមានបំណងរួមជាមួយនូវែលសេឡង់ លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern (រូបថតៈ TTXVN)

នេះគឺជាជំនួបសន្ទនា តាមអ៊ីនធឺរណែតលើកដំបូងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ទាក់ ទងនឹងខ្លឹមសារនៃជំនួបនេះ នៅក្នុងសន្និសីទសារព័ត៌ មានជាប្រចាំ នាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានលើកឡើងថា៖ “នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរនឹងពិភាក្សាអំពីវិធានការ ណ៍នានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី គ្រប់ជ្រុងជ្រោយនិងលើគ្រប់វិស័យ រួមមាន៖ នយោបាយ ពាណិជ្ជកម្ម - វិនិយោគ សន្តិសុខ-ការពារជាតិ ការអប់រំ ក៏ដូចជាការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន និងឆ្លើយតបនឹងកូវីដ ១៩ ដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឈានដល់កម្ពស់ថ្មីមួយ។ លើសពីនេះទៅទៀត ភាគីទាំងពីរនឹងបានពិភាក្សាពីបញ្ហាអន្តរជាតិនិងក្នុងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ”។

យោងតាមលោកស្រី Le Thi Thu Hang ចាប់តាំងពីពេលបានបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ១៩៧៥ មក ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងវៀតណាមនិងណូវែលហ្សេឡង់មានការរីកចម្រើនជាវិជ្ជមាននិងប្រកបដោយចីរភាព។ នៅឆ្នាំ ២០០៩ ប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទៅភាពជាដៃគូគ្រប់ជ្រុងជ្រោយ។

“ដោយទទួលបានលទ្ធផលជាវិជ្ជមានក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក វៀតណាមមានមានបំណងនិងមានការប្តេជ្ញាចិត្តរួមជាមួយនូវែលហ្សេឡង់ ដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងដល់កំពស់ថ្មីមួយ ក្នុងពេលឆាប់ៗនេះ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទៅកាន់ប្រទេសនូវែលសេឡង់កាលពីឆ្នាំ ២០១៨ ស្តីពីការពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយឆ្ពោះទៅ រកភាពជាដៃគូយុទ្ធសាស្ត្រផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Le Thi Thu Hang។

មុននេះ នៅក្នុងខែមិថុនានៃឆ្នាំនេះ ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅវៀតណាមលោក Wendy Matthews ក៏បានលើកឡើងផងដែរថា ជាមួយនឹងការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃកិច្ច សហប្រតិបត្តិការទ្វេភាគី ប្រទេសទាំងពីរនឹងប្រកាសឆាប់ៗអំពីការលើកកម្ពស់នូវទំនាក់ទំនង ពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទៅកាន់ភាពជាដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ