វៀតណាមសកម្មស្វែងរកយន្តហោះរបស់ម៉ាឡេស៊ីដែលបានបាត់ខ្លួន

វៀតណាមសកម្មស្វែងរកយន្តហោះរបស់ម៉ាឡេស៊ីដែលបានបាត់ខ្លួន - ảnh 1
ជលាកាសយាន DH-C6 លេខ VNT 777 នៃកងទ័ពជើងទឹកវៀតណាមប្រចាំនៅកោះស្រុក Phu Quoc (ភាគខាងត្បូង វៀតណាម) បានដណើរការស្វែងរកជួយសង្គ្រោះជាថ្មីម្តងទៀតយន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលបានបាត់ខ្លួននៅតំបន់សមុទ្ររវាងទីក្រុង
កូឡាឡាំពួរនិងទីក្រុងប៉េកាំង ។ (Image: tuoitre.vn)


(VOVworld) – ព្រឹកថ្ងៃទី ១០ មិនា ជលាកាសយាន DH-C6 លេខ VNT 777 នៃកងទ័ពជើងទឹកវៀតណាមប្រចាំនៅកោះស្រុក Phu Quoc  (ភាគខាងត្បូង
វៀតណាម) បានដណើរការស្វែងរកជួយសង្គ្រោះជាថ្មីម្តងទៀតយន្តហោះ
MH370 របស់ក្រុមហ៊ុនអាកាសចរណ៍  Malaysia Airlines ដែលបានបាត់ខ្លួន
នៅតំបន់សមុទ្ររវាង​ទីក្រុង​កូឡាឡាំ​ពួរនិង​ទីក្រុង​ប៉េកាំង​ ។ នាព្រឹកថ្ងៃដ៏
ដែល អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាម លោក Pham
Quy Tieu បានធ្វើដំណើរទៅកោះស្រុក Phu Quoc ដើម្បីស្រាវជ្រាវបង្កើត
ទីបញ្ជាការសមរភូមិមុខនៅទីនេះ និងត្រៀមរៀបចំវិធានការបំរើការស៊ើប
អង្កេត។ ទាក់ទិនដល់ការបាត់ខ្លួននៃយន្ត ហោះ MH370 នៃក្រុមហ៊ុន Malaysia
Airlines នារសៀលថ្ងៃទី ៩ មិនា ឧបនាយក រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស
វៀតណាម លោក Pham Binh Minh បាន សន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រី
ការបរទេសចិន លោក Wang Yi ។ ឧបនាយករដ្ឋមន្ត្រី  Pham Binh Minh បាន
ឲ្យដឹងថា៖ បន្ទាប់ពីរឿងហេតុពោលខាងលើបានកើតមានឡើង នាយករដ្ឋមន្ត្រី
វៀតណាម​ លោក Nguyen Tan Dung បានបញ្ជាផ្ទាល់បណ្ដាតំលាំងស្ថាប័នមាន
សមត្ថកិច្ចប្រមូលផ្តុំវិធានការដើម្បីស្វះស្វែងរកនិងជួយសង្គ្រោះ។ មកដល់ឥឡូវ
នេះ វៀតណាមបានដាក់ពង្រាយយន្តហោះនិងនាវាជួយសង្គ្រោះជាច្រើនដើម្បី
ស្វែងរកយន្តហោះដែលបានបាត់ខ្លួន។ ឧបនាយរដ្ឋមន្ត្រីវៀតណាមបានអះអាង
ថា៖ ក្រសួងការបរទេសវៀតណាមនិងបណ្ដាស្ថាប័នមានសមត្តកិច្ចត្រៀមខ្លួន
ជាស្រេចបង្កលក្ខណៈងាយស្រួលសហការជាមួយកំលាំងជួយសង្គ្រោះរបស់ចិន
និងប្រទេសទាក់ទិននានាចូលរួមការងារស្វែងរកនេះ។ រដ្ឋមន្ត្រីការបរទេសចិន
លោក Wang Yi បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាម
អំពីការជួយឧបត្ថម្ភជាបន្ទាន់និងសកម្មរបស់ខ្លួនក្នុងរឿងហេតុនេះ។ ចិនវាយតំលៃ
ខ្ពស់ចំពោះបណ្ដាវិធានការដែលកំលាំងស្វែងរកជួយសង្គ្រោះវៀតណាមកំពុង
អនុវត្ត។ មុននោះ នាថ្ងៃទី ៨ មិនា ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានដំណើរ
ការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Dato Sri Anifah
Hj Aman ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ