វៀតណាមអនុម័តលើអនុស្សរណៈស្តីពីការបង្កើតមជ្ឈមណ្ឌលអាស៊ាន - ចិន

(VOVWORLD) - រដ្ឋាភិបាលវៀតណាមទើបបានអនុម័តលើអនុស្សរណៈនៃការ យោគយល់គ្នា ស្តីពីការបង្កើតមជ្ឈមណ្ឌលអាស៊ាន - ចិន រវាងរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ាននិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ 

ជាក់ស្តែងគឺ រដ្ឋាភិបាលបានអនុម័តលើអនុស្សរណៈនៃការបង្កើតមជ្ឈមណ្ឌលអាស៊ាន - ចិន រវាងរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ាននិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានចុះហត្ថលេខានៅថ្ងៃទី ៦ ខែសីហាឆ្នាំ ២០១៧ នៅប្រទេសហ្វីលីពីន ក្នុងឱកាសប្រព្រឹត្តទៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ចិន។ រដ្ឋាភិបាលបានប្រគល់អោយក្រសួងការបរទេស អនុវត្តបែបបទកិច្ចការបរទេស តាមការកំណត់។ ក្រសួងការបរទេសទទួលបន្ទុក និងសម្របសម្រួលជាមួយក្រសួងនិងទីភ្នាក់ងារពាក់ព័ន្ធ ក្នុងការរៀបចំការអនុវត្តអនុស្សារណៈយោគយល់គ្នាដូចដែលបានពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ