សិក្ខាសាលាអន្តរជាតិជាប្រចាំលើកទី ១៣ ស្តីពីសមុទ្រខាងកើតនៅទីក្រុងវ៉ាស៊ីនតោន

(VOVWORLD) - មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិរបស់សហរដ្ឋអាមេរិក (CSIS) នៅថ្ងៃទី ២៩ ខែមិថុនា បានរៀបចំសិក្ខាសាលាអន្តរជាតិជាប្រចាំលើកទី ១៣ ស្តីពី សមុទ្រខាងកើតនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍មានការចូលរួម ពីអ្នកប្រាជ្ញអាមេរិក និងអន្តរជាតិជាច្រើន អ្នកតាក់តែងគោលនយោបាយ និងមន្ត្រី នានាមកពីក្រសួងការបរទេស និងក្រសួងការពារជាតិសហរដ្ឋអាមេរិក។

សិក្ខាសាលាអន្តរជាតិជាប្រចាំលើកទី ១៣ ស្តីពីសមុទ្រខាងកើតនៅទីក្រុងវ៉ាស៊ីនតោន - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា។ (រូបថត៖ VOV)
ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកតំបន់ អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោក Daniel Kritenbrink បានសង្កត់ធ្ងន់លើគោល នយោបាយរបស់អាមេរិកនៅសមុទ្រខាងកើតយ៉ាងដូច្នេះថា៖ “គោលនយោបាយរបស់យើងខ្ញុំគឺជួយគាំទ្រគ្រប់ប្រទេសទាំងអស់ក្នុងការអនុវត្តអធិបតេយ្យភាព និងការដេញតាមរកផលប្រយោជន៍ជាតិរបស់ខ្លួន។ យើងខ្ញុំជឿជាក់ ថា គ្រប់ប្រទេស មិនថាធំឬតូច ត្រូវតែគោរពតាមច្បាប់ល្បែងដូចគ្នា។ ប្រទេសធំមិនគួរ ធ្វើបាបប្រទេសតូចទេ។ ការរក្សាសន្តិភាព ស្ថិរភាព និងសេរីភាពនាវាចរណ៍នៅសមុទ្រ ខាងកើត គឺជាផ្នែកមួយក្នុងចក្ខុវិស័យដ៏ធំរបស់យើងខ្ញុំអំពីតំបន់មហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ។ ដូច្នេះហើយ យើងខ្ញុំនឹងបន្តសម្របសម្រួលជាមួយដៃគូ និងសម្ព័ន្ធមិត្តក្នុងតំបន់ និងជុំវិញពិភពលោក ដើម្បីធានាថា ផ្ទៃមេឃ និងសមុទ្រត្រូវ បានគ្រប់គ្រង និងប្រើប្រាស់ស្របតាមច្បាប់អន្តរជាតិ”។
ចូលរួមសិក្ខាសាលានេះ នាយិកាវិទ្យាស្ថានសមុទ្រខាងកើត បណ្ឌិតសភាការទូត វៀតណាម លោកស្រីបណ្ឌិត Nguyen Thi Lan Anh បានឲ្យដឹងថា៖ “ដូចលើកមុនៗដែរ ការចូលរួមរបស់វៀតណាមក្នុងសិក្ខាសាលាលើកនេះ ដំបូង បង្អស់គឺដើម្បីបង្ហាញពីទស្សនៈ និងគោលជំហររបស់វៀតណាមចំពោះបញ្ហាសមុទ្រ ខាងកើត បកស្រាយបំភ្លឺអំពីយុត្តិធម៌ និងមូលដ្ឋានច្បាប់ដ៏ច្បាស់លាស់អំពីការទាមទារ របស់វៀតណាមនៅសមុទ្រខាងកើត ទាំងការទាមទារខាងអធិបតេយ្យភាព និងការ ទាមទារខាងដែនសមុទ្រ។ ក្រៅពីនោះ វៀតណាមចង់បង្ហាញទស្សនៈវិជ្ជមាន ប្រកប ដោយលក្ខណៈស្ថាបនានោះ គឹការត្រៀមខ្លួនជាស្រេចដោះស្រាយជម្លោះនៅសមុទ្រ ខាងកើតដោយសន្តិវិធី រួមចំណែករក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់”។
នៅក្នុងសិក្ខាសាលានេះ អ្នកប្រាជ្ញ អ្នកស្រាវជ្រាវអំពីសមុទ្រ និងច្បាប់អន្តរជាតិ របស់អាមេរិក និងប្រទេសផ្សេងទៀតបានផ្តោតការពិភាក្សាលើប្រធានបទសំខាន់ៗអំពី ស្ថានភាពនាពេលថ្មីៗនេះនៅសមុទ្រខាងកើត; ចំណុចថ្មីខាងគតិយុត្តនិងការគ្រប់គ្រង ជម្លោះនៅសមុទ្រខាងកើត; ការចូលរួមនៃបណ្តាញសម្ព័ន្ធភាពក្នុងសមុទ្រខាងកើត; និងតួនាទីរបស់កត្តាខាងក្រៅដូចជាក្រុមប្រទេស Quad សម្ព័ន្ធភាពសន្តិសុខរវាង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី (AUKUS) ជាមួយអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ