សកម្មភាពយ៉ាងផុលផុសជាច្រើនក្នុងពិធីបុណ្យមាឃបូជា Cho Lon

(VOVWORLD) -នាយប់ថ្ងៃទី ១៩ ខែកុម្ភៈ ប្រជាជន Hoa ជាច្រើនកុះករដែលរស់នៅខ័ណ្គទី ៥  ៦  ៨ និង ១១ នៃទីក្រុងហូជីមិញបានជួបប្រជុំគ្នានៅ Cho Lon (ផ្សារធំ) នៅខ័ណ្ឌទី ៥ អញ្ជើញទៅបុណ្យមាឃបូជា។ ពិធីបុណ្យនេះទាក់ទាញបានការចូលរួមរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
សកម្មភាពយ៉ាងផុលផុសជាច្រើនក្នុងពិធីបុណ្យមាឃបូជា Cho Lon - ảnh 1  សកម្មភាពយ៉ាងផុលផុសជាច្រើនក្នុងពិធីបុណ្យមាឃបូជា Cho Lon (រូបថត៖ VOV)

ឆ្នាំនេះ ពិធីបុណ្យ មាឃបូជាខ័ណ្ឌទី ៥ មានសម្មភាពសម្បូរបែបជាច្រើនដូចជា៖ ដង្ហែរក្បូនវថយន្តផ្កា រាំម៉ុងសាយ រាំរបាំផ្លិត រាំរបាំទង់ជាតិ រាំរបាំប្រជាប្រិយនិងឧទ្ទេសនាមវិថីលក់ដូរមាស និងគ្រឿងអលង្ការជាដើម។ លោក Quach Trung Hieu នាយកមជ្ឈមណ្ឌលវប្បធម៌ខ័ណ្ឌទី ៥ បានឲ្យដឹងថា៖

“នាបច្ចុប្បន្ននេះ យើងខ្ញុំកំពុងត្រៀមរៀបចំឯកសារដើម្បីស្នើឲ្យទទួលស្គាល់ពិធីបុណ្យមាឃបូជាខ័ណ្ឌទី ៥ ជា បេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ។ ហេតុដូច្នេះហើយ ទ្រង់ទ្រាយ និងការងារត្រៀមរៀបចំត្រូវបាន យកចិត្តទុកដាក់បន្ថែម។ ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ មានភ្ញៀវទេសចរជាង ២៥ ពាន់នាក់បានទៅចូលរួមពិធីបុណ្យមាឃបូជា ហើយនេះគឺជាជោគជ័យនៃពិធិបុណ្យផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ